ព័ត៌មានជាតិ

ទៅមើលបង្កៃ សន្ទូចបាត់២ថ្ងៃ ពេលរកឃើញក្លាយជាសាកសពនៅកណ្ដាវាស្រែ

សៀមរាបៈ​​ បុរស​ម្នាក់​បាន​ក្រោក​ទៅ​មើល​សន្ទូច ​និង​បង្កៃ​នៅ​វាលស្រែ​តាំងពី​ម៉ោង​៤​​​ទាបភ្លឺ មិន​ឃើញ​ត្រឡប់មកផ្ទះ​វិញ​ ដោយបាត់យូរទៅៗ ​ប្អូនបង្កើតរបស់គាត់ក៏ចេញតាម​រក​ ​និង​បាន​​រាយ​ការ​ណ៍​ជូន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សែន​សុខ​ឲ្យ​ជួយ​រកផង ​រហូតដល់​វេលា​ម៉ោង​៨និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៦ បាន​ប្រទះឃើញ​សព​ស្លាប់​ដេក​ផ្ងារពោះ​នៅ​នឹង​ទឹក​វាលស្រែ​​។

លោក​វរសេនីយ៍ត្រី ជី បេង​ជន អធិការនគរបាល​ស្តីទី​ស្រុក​ក្រឡាញ់​ បាន​ឲ្យ​ដឹងថា ករណីនេះ​ កើតឡើង​នៅ​ចំណុច​វាលស្រែ ខាងលិច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សែន​សុខ ​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​គោក​ភ្ងាស ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ ​ខេត្តសៀមរាប​។

បើតាម​ការបំភ្លឺ​របស់​លោក លួ​ន លឿ​ត ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​សព ​បាន​ប្រាប់​សមត្ថកិច្ច​នគរបាល​​ថា​ បងប្រុស​របស់គាត់​មានឈ្មោះ លួ​ន យស់ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ​ខេត្តបន្ទាយមានជ័យ ​បាន​មកជួយ​ច្រូតស្រូវ​គាត់​ត្រូវជា​ប្អូន​បង្កើត​(​ឈ្មោះ លួ​ន លឿង​) ​កាលពី​ថ្ងៃទី​៣១ ​ខែតុលា ឆ្នាំ​២០១៦​មក​ម្ល៉េះ រហូតដល់​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង ៨​យប់ ​បងប្រុស​បាន​ទៅ​រាយ​សន្ទូច​ និង​ដាក់​បង្កៃ​ត្រី ​នៅ​ចំណុចកើតហេតុ​ខាងលើ លុះដល់​វេលា​ម៉ោង​៤​ទាបភ្លឺ​ ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៦ បងប្រុស​បាន​ទៅ​មើល​សន្ទូច និង​បង្កៃ ដោយ​ឃើញថា​ បងប្រុស​របស់គាត់ ​បាត់​យូរពេក​គាត់​បាន​ចេញទៅ​តាមរក​ដោយបាន​រាយ​ការណ៍​ ជូន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សែន​សុខ ឲ្យ​ជួយ​រក​ពេលដែល​នាំគ្នា​ទៅរក ​ក៏​ប្រទះឃើញ​បងប្រុស​ដេកស្លាប់​ នៅ​នឹង​ទឹក​ក្នុង​វាលស្រែ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។

លោក​អធិការនគរបាល​ស្តីទី​ស្រុក​ បាន​បញ្ជាក់ថា រងគ្រោះ​ស្លាប់​ក្នុង​ទឹក​ជម្រៅ​ប្រហែល​៧០​សង់ទីម៉ែត្រ ឬ​៧​តឹក ​ក្បាល​បែរ​ទៅ​ទិសខាងកើត​មាន​ពាក់ពិលឆ្លុះត្រី ​ជាប់​នៅ​លើ​ក្បាល ​ហើយ​មាន​ដើមស្រូវ ​និង​ស្មៅ ​នៅ​ជុំវិញ​សាកសព​។

បើតាម​ការពិនិត្យ​សាកសព របស់​សមត្ថកិច្ច​នគ​របាល បាន​សន្និដ្ឋានថា ជនរងគ្រោះ​ប្រហែលជា​កើត​ខ្យល់ ​ហើយ​វិលមុខ​ដួល​ ដោយ​មិន​មាន​អ្នកណា​ជួយ​ ទើប​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់ ម្យ៉ាងវិញ​ទៀត​ នៅ​កន្លែងកើតហេតុ​មិន​មានវត្ថុតាង​អ្វី​បន្សល់ទុក ​ដែល​អាច​ឲ្យ​សមត្ថកិច្ច​នគរបាល​សង្ស័យ​ថា ជា​អំពើ​ឃាតកម្ម​នោះទេ​។

បច្ចុប្បន្ន​សព ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប្រគល់ជូន​ក្រុម​គ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ នៅ​ភូមិ​ប្រាសាទ ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​៕

ខ្យល់គរស្លាប់ខ្យល់គរស្លាប់ខ្យល់គរស្លាប់

មតិយោបល់