ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

ទិញទូរទស្សន៍សាមសុង K Series ឆ្នាំ២០១៦ ទទួលបានរង្វាន់ដ៏អស្ចារ្យជាច្រើនពេញមួយខែ

ភ្នំពេញ: ក្រុមហ៊ុនសាមសុង អេឡិកត្រូនិក បានបង្កើតកម្មវិធីផ្តល់ជូនរង្វាន់ពិសេសៗសម្រាប់គ្រប់អតិថិជនដែលជាវទូរទស្សន៍សាមសុង K Series 2016 គ្រប់ម៉ូឌែល ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ អតិថិជននឹងទទួលបាននូវ Home Theatre, Giga Sound, និង Sound Bar Speaker មួយឈុតបន្ថែមដោយឥតគិតថ្លៃភ្លាមៗ ដោយមិនចាំបាច់ចាប់ឆ្នោតផ្សងសំណាងឡើយ។

បើតាមតំណាងក្រុមហ៊ុនសាមសុង បន្តឲ្យដឹងថា ទូរទស្សន៍សាមសុង SUHD ស៊េរីថ្មី អាចឲ្យអ្នកទស្សនារូបភាពច្បាស់ត្រជាក់ភ្នែក ទោះជានៅកន្លែងមានពន្លឺភ្លឺចែងចាំង ជាមួយនឹងអេក្រង់កោង គ្មានគែមដែលជារបកគំហើញថ្មី។ បច្ចេកវិទ្យា Tizen operating system (OS) របស់ទូរទស្សន៍មួយនេះអាចឲ្យលោកអ្នកមើលទូរទស្សន៍ លេងហ្គេម ប្រើអ៊ិនធើណេត និងប្រើកម្មវិធីជាច្រើនទៀត តាមរយ:តេលេបញ្ជា ឬក៏ទូរស័ព្ទដៃជាដើម។

កាន់តែអស្ចារ្យនោះ ទូរទស្សន៍សាមសុង SUHD ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា QUANTUM DOT DISPLAY ដែលជួយចង្កើនពណ៌ក៏ដូចជាលម្អិតចំនួនពណ៌ឲ្យមានសភាពហ្មត់ល្អដូចទស្សនាផ្ទាល់ជាមួយរូបភាពមានពណ៌ធម្មជាតិពិតៗ។ បន្ថែមពីនេះទៀត ក្រុមហ៊ុនសាមសុង ក៏បានបំពាក់នូវអេក្រង់ការពារចំណាំងផ្លាតដែលមានឈ្មោះថា Ultra Black សម្រាប់ទូរទស្សន៍សាមសុង SUHD ស៊េរី ២០១៦ ដែលមិនធ្វើឲ្យចាំងពន្លឺលើអេក្រង់ទូរទស្សន៍ដែលរំខានដល់ការទស្សនារបស់អ្នកប្រើប្រាស់។

ក្រុមហ៊ុនសាមសុង បានក្លាយជាក្រុមហ៊ុនលេខ១ នៅក្នុងទីផ្សារទូរទស្សន៍ពិភពលោករយ:ពេល១០ឆ្នាំជាប់ៗគ្នា តាំងពីឆ្នាំ២០១៦ ហើយក៏ទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងប្រទេសកម្ពុជាផងដែរ។ ឆ្លងកាត់មួយទសវត្សរ៍ចុងក្រោយនេះ សាមសុង មិនដែលបង្អង់សន្ទុះនៃការពុះពារ និងគំនិតច្នៃប្រឌិតឡើយ។ នេះបើតាមតំណាងរបស់ក្រុមហ៊ុនរូបនេះ។

គួរជម្រាបថា ក្រុមហ៊ុន Samsung Electronics co., Ltd គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោក ផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូប គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់ជូននូវផលិតផលបច្ចេកវិទ្យាទំនើបថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែង។ តាមរយ:ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំមុខគេផ្នែកអ៊ិនធើណេត (Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការយ៉ាងល្អ និងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ។

ដើម្បីស្វែងរកព័ត៌មានបន្ថែម និងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមចូលទៅកាន់គេហទំព័រ news.samsung.com/global ឬព័ត៌មានបន្ថែមទាក់ទងកម្មវិធីផ្តល់ជូនពិសេសនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទផ្តល់សេវាកម្មអតិថិជន 023 99 32 32៕

មតិយោបល់