ព័ត៌មានជាតិ

នារី២នាក់ចូលដេកផ្ទះសំណាក់ “ប៊ុនឈន” ត្រូវគេចាប់រំលោភ

ភ្នំពេញៈ មានការស្រែកឆោឡោផ្អើលដល់ម្ចាស់ផ្ទះសំណាក់ បន្ទាប់ពីនារីម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានបុរសម្នាក់លួចចូលក្នុងបន្ទប់ចាប់រំលោភបានសម្រេច។

ហេតុការណ៍បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៣ទៀបភ្លឺថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៦ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីរងគ្រោះមានអាយុ២៧ឆ្នាំ (ជាស្ត្រីមេម៉ាយ) ។ ចំណែកបុរសដែលរងការចោទប្រកាន់ ឈ្មោះសុទ្ធ សុធន់ អាយុ៣១ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅជិតកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិព្រៃនប់ សង្កាត់ព្រៃនប់ ខេត្តព្រះសីហនុ។

នារីរងគ្រោះបានឲ្យសមត្ថកិច្ចដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំង២នាក់បានចូលក្លិបមួយកន្លែងតាមបណ្តោផ្លូវវេងស្រេងជិតផ្សារកាណាឌីយ៉ា។ លុះរហូតដល់យប់ជ្រៅ ដោយសារតែមិនមានកន្លែងដេក ក៏នាំគ្នាទៅដេកនៅផ្ទះសំណាក់ដែលមានយីហោ “ប៊ុន ឈន” ជិតកន្លែងក្លឹបដែលពួកគេរាំលេង។ ដោយចូលដេកក្នុងបន្ទប់លេខ១៦ ហើយបានភ្លេចចាក់កន្លឹះទ្វាររួចក៏ដេកលង់លក់បាត់ទៅ ខណៈដេកលក់ស្រាប់តែមានបុរសម្នាក់មិនដឹងចូលមកតាំងពីពេលណាបានមកចាប់រំលោភរហូតបានសម្រេច ទើបស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះសំណាក់ចូលមកមើល ហើយចាប់ជនសង្ស័យឲ្យសមត្ថកិច្ច។

បើតាមសំដីម្ចាស់ផ្ទះសំណាក់បានឲ្យដឹងថា ស្ត្រីរងគ្រោះបានមកជួលបន្ទប់ដេកលេខ១៦ ចំណែកបុរសដែលត្រូវជនរងគ្រោះចោទប្រកាន់នោះបានជួលបន្ទប់លេខ៧។ ខណៈពេលវេលាកើតហេតុរួបគាត់បានឮសំឡេងមនុស្សស្រីស្រែកឲ្យជួយភ្លាមនោះគាត់ក៏បានឡើងទៅមើលក៏ឃើញអ្នកទាំង២មិនបានស្លៀកសម្លៀកបំពាក់នោះទេ។

ក្រោយកើតហេតុម្ចាស់ផ្ទះសំណាក់ក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះអន្តរាគមន៍ និងនាំបុរសខាងលើទៅសាកសួរនៅប៉ុស្តិ៍ រដ្ឋបាលចោមចៅ ដើម្បីដោះស្រាយតាមច្បាប់៕

មតិយោបល់