បន្ទាយមានជ័យៈ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅភូមិរពាក់ ឃុំឈ្មួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកជាមួយម៉ូតូក្នុងទិសដៅច្រាសទិសគ្នា
បណ្ដាលអោយជនរងគ្រោះ អ្នកបើកបរម៉ូតូអ្នកគ្រូពេទ្យម្នាកមានឈ្មោះ មាន សាវិន អាយុ ៤៨ ឆ្នាំ ពេទ្យឆ្មបមណ្ឌលសុខភាពឈ្នួរមានជ័យ រងរបួស ធ្ងន់ និងបណ្ដាលអោយស្លាប់បាត់បង់ជីវិតពេលដែលបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងជាក់ស្តែង រួចទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់