កណ្តាលៈ ហេតុការណ៏គួរឲ្យអាសូរមួយបានកើតឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១២និង២០នាទី នៅក្នុងទន្លេ បាសាក់ ខណៈពេលមានភ្លៀង ទឹកកំពុងហូរ ចំណុចភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះង៉ែត ឡៃហេង ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិ ឃុំកើតខាងលើ ។
តាមប្រភពព័ត៌បានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះ រួមទាំងក្មេងប្រុសស្រីចំនួន៧នាក់ផ្សេងទៀត បានងូតទឹកលេងជាមួយគ្នាបានប្រហែលជាង៥០នាទី ពេលកំពុងងូតទឹកនោះឈ្មោះង៉ែត ឡៃហេង បានថតរូបជាមួយបងស្រីជីដូនមួយឈ្មោះតេង សុខណាត ក៏បានឃើញក្មេងលង់ទឹក ហើយក៏ទៅជួយស្រាប់តែលង់ទឹកខ្លួនឯងតែម្ដង ពេលនោះម្ដាយក៏មកទាន់ហើយបានជួយ តែជួយមិនទាន់ ព្រោះទឹកហូរគួចខ្លាំងពេក បណ្តាលឲ្យកូនស្រី លង់ទឹកស្លាប់បាត់តែម្តងទៅ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងរួចទើប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់