ព្រះសីហនុៈ បុរសជនបរទេសម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់ នៅលើគ្រែពូក ដោយមិនដឹងមូលហេតុ នៅក្នុងសណ្ឋាគារ ដាយវើ កាលពីនៅម៉ោងប្រមាណ១២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ដែលមានទីតាំង ស្ថិតនៅម្តុំឧតុនិយម ក្នុងក្រុមទី២៥ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថាសាកសពជនរងគ្រោះមានឈ្មោះ HAZARD FREDERIC POLC ភេទប្រុស សញ្ជាតិ ប៊ែលហ្សិក អាយុ៥៨ឆ្នាំមានមុខរបរ អ្នកជំនួញ កាន់លិខិតឆ្លងដែនលេខ EM564160 មានសុពលភាពដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ទិដ្ឋាការលេខEI 00679078 និងមានសុពលភាព នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ។
សមត្ថកិច្ច បានបន្ដទៀតថា ឆ្លងតាមការធ្វើកោសល្យវិច័្ចយ របស់ក្រុមសមត្ថកិច្ចជំនាញ បច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យបានធ្វើការ សន្និដ្ឋានជាជំហានដំបូងថា ជនរងគ្រោះអាចស្លាប់ ដោយសារជំងឺ គាំងបេះដូង។ ក្រោយពីធ្វើការពិនិត្យចប់សព្វគ្រប់ សាកសពត្រូវក្រុមគ្រួសារ និងស្ថានទូតដឹកយកទៅ រក្សាទុកនៅមន្ទីរពេទ្យ រុស្សី រាជធានីភ្នំពេញ ដើម្បីចាត់ចែងបញ្ជូនទៅប្រទេសកំណើតវិញ ៕
មតិយោបល់