ព័ត៌មានជាតិ

សមត្ថកិច្ចបដិសេធម្ចាស់ហ្វេសប៊ុកឈ្មោះ Kun Thy ដែលបង្ហោះបំប៉ោងសភាពការណ៍ពីការបាត់ក្មេងក្នុងខេត្តស្វាយរៀង!!!

ស្វាយរៀងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងទាំងស្រុងថា៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមបដិសេធចំពោះ ម្ចាស់គណនេយ្យហ្វេសបុកឈ្មោះ Facebook Account Name: Kun Thy ដែលបានបង្ហោះនៅក្នុងហ្វេសបុកថា «មានមនុស្សចាប់ក្មេងបានមកដល់ស្វាយរៀងហើយ នៅក្រុងបាវិត បាត់ក្មេង ៥-៦ នាក់ …» ដូច្នេះហើយ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមធ្វើការបំភ្លឺដូចខាងក្រោម៖

កាលពីថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ ១១ ព្រឹក មានករណី ថាមានករណីបាត់ក្មេងប្រុស ២នាក់ អាយុ៨ឆ្នាំ នៅសាលាបឋមសិក្សាហ៊ុនសែនអូវ៉ាង ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឪពុករបស់ក្មេងមកទទួលកូននៅសាលាដូចសព្វដង ប៉ុន្តែយឺតម៉ោង មិនឃើញកូន ហើយមានការឆោឡោឡើងរួចក៏ប្តឹងទៅសមត្ថកិច្ច។ ភ្លាមៗនោះសមត្ថកិច្ចក៏ចេញមកស្រាវជ្រាវ ជួយតាមរកទើបដឹងថាក្មេងទាំង២ ដើរទៅដល់ផ្ទះដោយខ្លួនឯង។

អាស្រ័យដូចបានបញ្ជាក់ជូនខាងលើ នៅក្នុងខេត្តស្វាយរៀង ក៏ដូចជានៅក្នុងក្រុងបាវិត ពុំមានករណីចាប់ក្មេងដូចការបង្ហោះរបស់ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Facebook Account Name: Kun Thy នោះទេ។

ក្នុងនោះប្រសិនបើមានហេតុការណ៍ពាក់ពន្ធ័នឹងសន្តិសុខសង្គម ក្នុងខេត្តស្វាយរៀង សូមទាក់ទងមកលេខទូរសព្ទ Hotline ដូចខាងក្រោម៖
១.ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ០៩៧៧ ៧៨០ ០០៧
២.ក្រុងស្វាយរៀង ០៩៧៧ ៧៨០ ០៨៥
៣. ក្រុងបាវិត ០៩៧៧ ៧៨០ ០៨៦
៤. ស្រុកស្វាយជ្រំ ០៩៧៧ ៧៨០ ០៨៧
៥. ស្រុកកំពង់រោទ៍ ០៩៧៧ ៧៨០ ០៨៨
៦. ស្រុកស្វាយទាប ០៩៧៧ ៧៨០ ០៨៩
៧. ស្រុករំដួល ០៩៧៧ ៧៨០ ០៩០
៨. ស្រុកចន្ទ្រា ០៩៧៧ ៧៨០ ០៩១
៩. ស្រុករមាសហែក ០៩៧៧ ៧៨០ ០៩២ ៕

មតិយោបល់