ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចណ៍មួយដែលបណ្តាលឲ្យ បុរសម្នាក់បែកក្បាលស្លាប់ភ្លាមៗ និង២នាក់ទៀតរងរបួសធ្ងន់ ដែលបង្កឡើងដោយ រវាងរថយន្ត លុចស៊ីស RX-330 មួយគ្រឿង បុកជាមួយម៉ូតូសេ១២៥សេរីឆ្នាំ២០០៨ដែលធ្វើដំណើរដោយយុវជន៣នាក់កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត លុចស៊ីស RX-330 ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AY-8855 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនិងប្រពន្ធ ធ្វើដំណើរទិសដៅពីជើងទៅត្បូង។ ស្របពេលនោះ ក៏មានយុវជន៣នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៨ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1B-4018 ឌុបគ្នាបំរុងនឹងទៅចាក់ថ្នាំវ៉ាក់សាំង ដោយធ្វើដំណើរក្នុងទិសដៅស្របគ្នា ហើយក៏បានវ៉ារថយន្តខាងស្តាំដៃ ធ្វើឲ្យទាក់ដៃចង្កូតរថយន្តបណ្តាលឱ្យដួលខ្ទាតចូលក្រោមរថយន្ត ត្រូវរថយន្តកិនបែកក្បាលធ្លាយខួរស្លាប់ម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់ត្រូវបានម្ចាស់រថយន្តតេហៅរ៉ឺម៉កកង់បី ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីឱ្យក្រុមគ្រូពេទ្យធ្វើការជួយសង្គ្រោះ។
ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍ខណ្ឌសែនសុខ សហការជាមួយចរាចរណ៍ក្រុង បានចុះទៅធ្វើការវាស់វែង និងនាំខ្លួនអ្នកបើកបរព្រមទាំងស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោកដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់