ព័ត៌មានជាតិ

កម្មករអនាម័យពេទ្យធ្មេញ (អ៊ីមេក)ម្នាក់ដេកស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើង នៅខណ្ឌដង្កោ

ភ្នំពេញ: កាលពីវេលាម៉ោង0៧និង៤០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ មានករណីកម្មករអនាម័យពេទ្យធ្មេញយីហោ(អ៊ីមេក)ម្នាក់ បានដេកស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតនៅត្រង់ចំណុចផ្ទះលេខ១០៤ ផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ វ័ណ្ណ ថុនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករអនាម័យពេទ្យធ្មេញ (អ៊ីមេក) ស្នាក់នៅកន្លែងកើតហេតុ ស្រុកកំណើត ភូមិសែនពន្លូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ។

សន្និដ្ឋាន៖ តាមការពិនិត្យនិងវិភាគ ជុំវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យ របស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧញ្ញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ គឺជនរងគ្រោះស្លាប់ បណ្ដាលមកពីគាំងបេះដូង (អាចបណ្ដាលមកពីជំងឺបេះដូង) ។

បច្ចុប្បន្ន៖ សពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

មតិយោបល់