កំពង់ស្ពឺៈ អគ្គិភ័យមួយបានឆាបឆេះ ស្ថានីយ៏ប្រេងឥន្ទនៈ Sokimex យ៉ាងសន្ធោសន្ធៅ ផ្តើមចេញពីកម្មករ កាត់ និងផ្សារដំបូលដែក បង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋរួមនិងកម្លាំងសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៏ ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង ២០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅក្នុង ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ស្ថានីយ៏ប្រេងឥន្ទនៈ ដែលត្រូវបានអគ្គីភ័យឆាបឆេះខាងលើ នេះមានឈ្មោះ អឹង ឈុនទ្រី ភេទប្រុស អាយុ៦៩ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ។ ហើយនៅក្នុងហេតុការណ៏គ្រោះអគ្គិភ័យនេះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តក្នុងការបាញ់ពន្លត់អស់ចំនួន ១៤គ្រឿង រួមមានរថយន្តពន្លត់អគ្គិភ័យមកពីក្រសួងមហាផ្ទៃ ស្នងការខេត្តកណ្តាល រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តកំពង់ស្ពឺ រថយន្តកងពល ង៧០ នឹងរថយន្តឯកជន ។ ក្នុងនោះក៏មានការចូលរួមអន្តរាគមន៏សម្រួលដល់ការធ្វើចរាចរណ៏ ពីសំណាក់កំលាំង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន៩៩នាក់ រថយន្តសង្រ្គោះ ០១គ្រឿង ម៉ូតូ៧គ្រឿង រថយន្តដឹកជញ្ជូន២គ្រឿង និងរថយន្តស៊ីរ៉ែន៤ គ្រឿង ផងដែរ ។
ចំណែកមូលហេតុដែលផ្តើមឲ្យមានអគ្គិភ័យនេះកើតឡើង ពីបណ្តាលមកពីកម្មករកាត់ និងផ្សារដំបូលដែក រហូតដល់ម៉ោង ១២និង ៤៥នាទី ទើបក្រុមការងារ របស់រថយន្តពន្លត់អគ្គិភ័យ អាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយបង្ករឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់នោះឡើយ ។ ចំណែកសម្ភារៈដែលរងការខូចខាត់មិនទាន់អាចប៉ាន់ស្មានបាននៅឡើយនោះទេ កំពុងតែត្រួតពិនិត្យបន្ត ៕
មតិយោបល់