ព័ត៌មានជាតិ

បុគ្គលិកកាស៊ីណូឡឺម៉ាកាវ និងគូកន ០៣នាក់ ជាជនបរទេស ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួច…

ស្វាយរៀង: កាលពីវេលាម៉ោង ១២ និង៣៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យបរទេសម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស នៅបន្ទប់ផ្ទះជួល ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនសង្ស័យខាងលើឈ្មោះ គ័រ ជឺម៉ក អាយុ ២២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូឡឺម៉ាកាវ មានទីលំនៅខេត្តហ៊ីម៉ី ប្រទេសចិន។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានយកកូនកាំបិតភ្ជង់គំរាមជនរងគ្រោះ ក្នុងបន្ទប់ រួចយកទូរស័ព្ទម៉ាក IPhone 6s របស់ជនរងគ្រោះ ចំណែកគូកន ២នាក់ទៀត ១-ឈ្មោះ យ៉ ធីហ្វឿងអែម ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ១ ឃុំឡុងវ៉ា ស្រុកបិនដាយ ខេត្តបេនចែ ប្រទេសវៀតណាម និង២-ឈ្មោះ ហ្វាម ធីលៀង ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិ វៀតណាម មានទីលំនៅភូមិវិនហា ឃុំឡាក់វើយ ស្រុកជីតូង ខេត្តអាងយ៉ាង ប្រទេសវៀតណាម បានធ្វើសកម្មភាពយកទូរស័ព្ទម៉ាក IPhone7 ពណ៌ទឹកមាស (រកឃើញវិញ)។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ដើម្បីកសាងសុំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់