ភ្នំពេញៈ នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ មាមករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នា ធ្វើឲ្យជនឆ្លៀតឱកាសបន្លំលួចខ្សែ.ក ដោយហេតុការណ៍ការនេះ ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម ត្រង់ចំណុចគល់ស្ពានអាកាស ៧មករា កែងនិងផ្លូវលេខ១៦៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកហុងដាស្កុបពី ស៊េរីឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FM-5336 ម្នាក់ឯង ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវកម្ពុជាក្រោម លុះជិះមកដល់ចំណុចកើតហេតុ បានបត់ឆ្លងទៅផ្លូវលេខ១៦៥ ខណៈនោះ ស្រាប់តែមានម៉ូតូ១គ្រឿងទៀត ម៉ាកZOOMER-X ពណ៌ខៀវលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FM-8367 បើកបរដោយបុរសពីរនាក់ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវលេខ១៦៥ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូស្កុបពី របស់នារីរងគ្រោះ ចំពីមុខពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ZOOMER-X រងរបួសសន្លប់ រីឯអ្នកអង្គុយខាងក្រោយរងរបួសស្រាល ។ រំពេចនោះ ក៏លេចមុខជនសង្ស័យម្នាក់ ដើរមកកន្លែងកើតហេតុ ហើយបានមកធ្វើសកម្មភាពបន្លំលួចដោះខ្សែក និងយកម៉ូតូម៉ាកហុងដាស្កុបពី១គ្រឿងរបស់ស្ត្រីរងគ្រោះ ជិះគេចខ្លួនចេញពីកន្លែងកើតហេតុទៅបាត់ដោយសុវត្ថិភាព ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ ជួយអន្តរាគមន៍ទំនាក់ទំនងស្រាវជា្រវរកសាច់ញាតិ និងហៅរថយន្តសង្គ្រោះដឹកបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕
មតិយោបល់