ព័ត៌មានជាតិ

iPhone 6 ចិន មាន​លក់​មុន iPhone 6 របស់ Apple

​ក្រុមហ៊ុន Apple បាន​ប្រកាស​ជា​ផ្លូវការ​ថា ខ្លួន​នឹង​រៀបចំ​ព្រឹត្តិការណ៍​ធំ​មួយ​នៅ​ថ្ងៃ​ទី​០៩​ខែ​កញ្ញា ដោយ​មិន​បាន​បញ្ជាក់ថា នៅក្នុង​ព្រឹត្តិការណ៍​នោះ​បង្ហាញ​ពី​អ្វី​ទេ ប៉ុន្តែ​តាម​ការរំពឹងទុក ក្រុមហ៊ុន Apple នឹង​បង្ហាញ iPhone ថ្មី ដែលជា iPhone 6​។​
iPhone 6
​ខណៈពេល​ដែល​មនុស្ស​គ្រប់គ្នា​កំពុងតែ​ជ្រួលច្របល់​នោះ ស្រាប់តែ​នៅ​លើ​បណ្ដាញ​សង្គម​ចិន MiaoPai បង្ហោះ​នូវ​វីដេអូ​ជាច្រើន បង្ហាញ​ពី​ការប្រើប្រាស់ iPhone 6 ដោយផ្ទាល់ ក្នុង​នោះ​ពួកគេ​បាន​បង្ហាញ​ពី​លក្ខណៈពិសេស ចំណុច​ជា​ច្រើន​ពី iPhone 6 ដូច្នេះ​មានន័យថា Apple ពិតជា​នឹង​បង្ហាញ iPhone 6​។​
​បើ​ទោះជា​យ៉ាងនេះ​ក្ដី ក៏​វីដេអូ​នេះ​គេ​មិន​អាច​យក​ជា​ផ្លូវការ​នោះ​ទេ ព្រោះថា ចិន​ជា​ប្រទេស​មួយ​មាន​ជំនាញ​ខាង​ចម្លង​នូវ​ឧបករណ៍​ផ្សេងៗ ជាពិសេស iPhone របស់ Apple ហើយ​ការចម្លង​នោះ​ទៀតសោត​គឺ​ដូចគ្នា​តែម្ដង​។​
​សម្រាប់​ការពិត​យ៉ាងណា​នោះ​ទេ យើង​អាច​ទស្សនា​វីដេអូ​ខាងក្រោម ហើយ​រងចាំ​ការវិនិច្ឆ័យ​នៅ​ថ្ងៃ​ទី​០៩​ខែ​កញ្ញា ទាំងអស់គ្នា​៖​

មតិយោបល់