ព័ត៌មានជាតិ

រថយន្តរេចង្កូតក្រឡាប់ផ្ងារជើងត្រូវរថយន្តមួយគ្រឿងទៀតបុក នៅក្រុងព្រះសីហនុ

ព្រះសីហនុ: នៅវេលាម៉ោងប្រមាណជា ២និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ នៅចន្លោះគីឡូម៉ែត្រលេខ១៦៥-១៦៦ ក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

រថយន្តបង្កម៉ាក GRANSTO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0402 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ធ្វើដំណើរពីក្រុងព្រះសីហនុទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតធ្លាក់ផ្លូវក្រឡាប់ទៅខាងឆ្វេងដៃ បណ្ដាលឲ្យរថយន្តមួយគ្រឿងទៀត ម៉ាក STAREX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2A-7737 ដែលកំពុងធ្វើដំណើរផ្ទុយគ្នាបុកពេញទំហឹង។

ម្ចាស់រថយន្តម៉ាក STAREX មានឈ្មោះ មឺន សុខ រស់នៅភូមិបានគៀប ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នករួមដំណើរជាមួយម្នាក់ មិនស្គាល់អត្តសញ្ញាណ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចំណែកអ្នករថរបួសត្រូវបានបញ្ជូនទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់