ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

កំពង់ឆ្នាំង: ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង ៩និង៤១នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងអ្នកជិះកង់ ស្ថិតលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចផ្លូវបំបែកជា៤ មុខសាលាបុណ្យទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ។

រថយន្តមិនស្គាល់ម៉ាក បន្ទាប់ពីកើតហេតុបានបើករត់គេចបាត់ស្រមោល បន្សល់ទុកតែជនរងគ្រោះនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុជនរងគ្រោះរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់