ព័ត៌មានជាតិ

រថយន្តដឹកស្រាបៀរកម្ពុជា ក្រទ្បាប់ផ្ងារជើង បណ្ដាលឲ្យមានអ្នករងរបួស

បន្ទាយមានជ័យ: នៅវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ ៦ ស្ថិតនៅសង្កាត់ព្រែកកំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តប្រភេទធុនធំដឹកស្រាបៀរកម្ពុជា បានក្រទ្បាប់ផ្ងារជើង បណ្ដាលឲ្យមានអ្នករងរបួស។

មូលហេតុ៖ គេចពីអ្នកបើកបរម៉ូតូខាងមុខ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍ដល់ទីតាំងខាងលើ ដោយពិនិត្យឃើញ ពុំខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋ ទើបឲ្យតៃកុងហៅរថយន្តស្ទួច យកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់