ព័ត៌មានជាតិ

ពុទ្ធោអើយ! ភ្លៀងមួយមេសោះខ្យល់កន្រ្តាក់ប៉ើងដំបូលផ្ទះទើរលើរបង

កំពង់ធំ: នៅវេលាម៉ោង ៥និង០០នាទីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ មានករណីភ្លៀងលាយខ្យល់កន្រ្តាក់ បណ្តាលឲ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន០២ឃុំ គឺឃុំព្រៃគុយ និងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។
១/ម្ចាស់ផ្ទះឈ្មោះ លឹម ភីន ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិទៀមចាស់ ឃុំកំពង់ស្វាយផ្ទះទំហំ៤x៦ម៉ែត្រ តផ្ទះបាយទៅក្រោយ៣ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។
ខូចខាត៖ របើកដំបូលផ្ទះបាយនិងទ្រេតផ្ទះ។
២/ម្ចាស់ផ្ទះឈ្មោះ ហ៊ឹង កុសល ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិស្វាយឃ្លោក ឃុំព្រៃគុយ ផ្ទះទំហំ៣,៥x៤,៥ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី (សង់ផ្ទាល់ដី)។
ខូចខាត៖ រលំផ្ទះទាំងស្រុង៕

មតិយោបល់