ព័ត៌មានជាតិ

រថយន្តទំនើបឡង់គ្រីស័រ ពន្លះសួនចែកផ្លូវ ក្នុងបុរីអង្គរងការខូចខាត

ភ្នំពេញ: ជនជាតិចិនបើកម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿន បានជ្រុលទៅបុកសួនចែកផ្លូវពេញទំហឹង បណ្ដាលសួនចែកផ្លូវរងការខូចខាត តែសំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវបេតុបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹថា មុនពេលកើតហេតុគេឃើញ បុរសជាជនជាតិម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2L-1781 ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ជ្រុលទៅបុកសួនច្បារចែកផ្លូវ បណ្ដាលរងការខូចខាត បែករប៉ាតរប៉ាយពេញផ្លូវ ចំណែករថយន្តខូចខាតតិចតួចប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ច មូលដ្ឋានទាក់ទងជំនាញ មកវាស់វែងរួចស្ទូចរថយន្តបង្ក ទៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់