ព័ត៌មានជាតិ

Update៖ ឆេះកាប៉ាល់ដឹកប្រេងរបស់ក្រុហ៊ុនសាវីម៉ិច ក្នុងទន្លេ បង្កឲ្យមានមនុស្សរងរបួស

ភ្នំពេញ: ករណីអគ្គិភ័យឆេះកាប៉ាល់ដឹកប្រេង របស់ក្រុមហ៊ុនសាវីម៉ិចយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យរបួសធ្ងន់ស្រាល ២នាក់ ខូចខាតប្រេងបីសែនលីត្រ និងកាប៉ាល់មួយគ្រឿង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង១៥នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចច្រាំងទន្លេសាប ក្រោយឃ្លាំងប្រេងក្រុមហ៊ុនសាវីម៉ិច ស្ថិតនៅក្រុមទី១០ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

អគ្គិភ័យនេះ មានការចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យចំនួន៩គ្រឿង បាញ់អស់ចំនួន៥គ្រឿង និងអូប័របាញ់ទឹករបស់ការិយាល័យជើងទឹកចំនួន២គ្រឿង ទើបរលត់ជាស្ថាពរនៅម៉ោង៦ និង៣០នាទីថ្ងៃព្រឹកថ្ងៃដដែល។

ការខូចខាត៖ កាប៉ាល់ចំនួន១គ្រឿង និងប្រេងចំនួន ៣០០,០០០លីត្រ ។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម និងម្នាក់ទៀតរបួសស្រាល សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត៕

មតិយោបល់