ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្រ្កាបទីតាំងជួញដូរផ្លូវភេទមួយកន្លែង ឃាត់ខ្លួនគ្រូពេទ្យជនជាតិថៃម្នាក់ និងស្រ្តីជនជាតិវៀតណាម ៤នាក់

ប៉ៃលិនៈ សមត្ថកិច្ចចុះបង្រ្កាបទីតាំងជួញដូរផ្លូវភេទ ជាជនជាតិវៀតណាមមួយកន្លែង ស្ថិតនៅចំណុចផ្ទះឈ្មោះ សុខ ស្រីលីន ជាជនជាតិវៀតណាម ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ និងឃាត់ខ្លួនជនសង្ស័យ ៦នាក់។

ជនសង្ស័យប្រុសស្រី ៦នាក់រួមមាន៖
១/ឈ្មោះ សុខ ស្រីលីន (ម្ចាស់ផ្ទះ) ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម ។
២/ឈ្មោះ វៀង ធីហុង (ហៅ រក្សា) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម។
៣/ឈ្មោះ ធិន ណាវ៉ាន់ (ហៅ អាម៉ី) ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិ វៀតណាម។
៤/ឈ្មោះ ថៃ នីតៃលិន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម។
៥/ឈ្មោះ ម៉ៃទ្រី ថាណាផាសាត់ថាណា (ហៅ ម៉ៃទី) ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ គ្រូពេទ្យ ជនជាតិថៃ។
៦/ឈ្មោះ ឆាត ឡុង ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរសន្តិសុខ ដែលបច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចជំនាញ ឆែកឆែរកឃើញស្រោមអនាម័យ ប្រើប្រាស់រួចចំនួន ១០ស្រោម បន្ទាប់មកក៏បញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់