ព័ត៌មានសុខភាព

ទទួលទានតែទឹកកក ប្រយ័ត្នកើតក្រួសក្នុងតម្រងនោម

បរទេស៖ តែទឹកកក គឺជាភេសជ្ជៈ​មួយប្រភេទ​ដែលគេ​តែងតែ​និយម​ប្រើសម្រាប់​ទទួលភ្ញៀវ​នៅតាមបណ្តោល​ភោជនីយដ្ឋាន​នានា។ ប៉ុន្តែទោះជាយ៉ាងណា អ្នកមិនគួរផឹកភេសជ្ជៈនេះឡើយ ព្រោះវាអាចបង្កឲ្យកើតជំងឺក្រួសក្នុងតម្រងនោម។

ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Arkansas សហរដ្ឋអាមេរិក បង្ហាញថា សារធាតុ oxalate ដែលមាន​នៅក្នុង​ទឹកតែ អាចផលិតជាអំបិលក្រួស និងសារធាតុរ៉ែនៅក្នុងទឹកនោម។

ប្រសិនបើសារធាតុ oxalate កើនឡើងនៅក្នុងរាងកាយកាន់តែច្រើន ភាគល្អិតតូចៗនឹងផ្តុំគ្នាបង្កទៅជាធំបន្តិចម្តងៗ បណ្តោល​ឲ្យ​មានការឈឺចាប់តម្រងនោម, បង្កឲ្យមានជំងឺខ្សោយតម្រងនោម, ក្រួសក្នុងតមនោម។

ខាងក្រោមនេះ គឺជាចំណុចមួយចំនួនដែលអ្នកគួរតែស្វែងយល់ ដើម្បីទទួលបានសុខភាពល្អ៖

គួរទទួលទានតែទឹកកដូចម្តេច ដើម្បីកុំឲ្យប៉ះពាល់សុខភាព?
អ្នកវិទ្យាសាស្ត្របានបង្ហាញឲ្យដឹងថា តែទឹកកក ១០០ មីលីត្រ មានផ្ទុកសារធាតុ oxalate ចាប់ពី ៥០ ទៅ ១០០។ ជាមួយគ្នានេះផងដែរ អ្នកគួរតែទទួលទានសារធាតុ oxalate តិចជាង ៥០០ មីលីក្រាមក្នុងមួយថ្ងៃ ឬទទួលទានតែទឹកកក ១ ទៅ ២ ពែងក្នុងមួយថ្ងៃបានហើយ ដើម្បីធានាដល់សុខភាព។

តើមនុស្សបែបណា ដែលមិនគួរផឹកតែទឹកកក?
ចំពោះអ្នកដែលកើតជំងឺគ្រួសតម្រងនោម, ខ្សោយតម្រងនោម មិនគួរបរិភោគតែទឹកកក ឬផលិតផលដែលមានសារធាតុ oxalate នោះទេ ព្រោះវាអាចបង្កឲ្យជំងឺកាន់តែធ្ងន់ធ្ងរឡើង។

ដូចគ្នានេះផងដែរ កុមារក្រោមអាយុ ៣ឆ្នាំ មិនគួរទទួលទានតែទឹកកកឡើយ ដោយសារតែ​អាស៊ីត​នៅក្នុង​តែទឹកកក​ចូលទៅ​ដល់​ក្រពះ នឹងមានប្រតិកម្មជាមួយជាតិដែកនៅក្នុងម្ហូបអាហារ ដែលធ្វើឲ្យ​មានភាព​អវិជ្ជមាន ហើយធ្វើឲ្យ​កុមារ​មាន​ភាព​ស្លេកស្លាំង។

លើសពីនេះទៅទៀត សម្រាប់អ្នកដែលមានបញ្ហាក្រពះពោះវៀន គួរកំណត់ការបរិភោគតែទឹកកកដូចគ្នា ព្រោះវាធ្វើឲ្យ​ពិបាក​ក្នុងការ​រំលាយអាហារ៕

icedtea

មតិយោបល់