ព័ត៌មានជាតិ

អត់លុយឲ្យថ្លៃបន្ទប់ជួល ឆក់ទូរស័ព្ទដៃ បានសម្រេច រត់មិនរួច សមត្ថកិច្ចស្ទាក់ចាប់បាន២នាក់

ភ្នំពេញៈ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ច ស្ទាក់ចាប់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីវ័យក្មេងម្នាក់ កំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ បានសម្រេចហើយ តាមផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខសំអាងការ ស្រីពៅ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ព្យាយាមជិះរត់គេច ជនរងគ្រោះដេញតាម ស្រែកផ្អើល ប៉ូលិស ស្ទាក់ ដេញ រត់ កាត់វាលស្រែ ទម្រាំចាប់បាន ផ្អើលប៉ូលិស សង្កាត់ពងទឹក ខណ្ឌដង្កោ ដេញកាត់វាលស្រែ ចាប់បានទាំង២នាក់ នាំទៅសាកសួរនៅប៉ុស្តិ៍ពងទឹក រួចបញ្ជូនទៅ ប៉ុស្តិ៍ភ្លើងឆេះរទេះ ខណ្ឌកំបូល វិញ ជាកន្លែងកើតហេតុ ។

ជនសង្ស័យទាំង២នាក់ ចាប់ខ្លួនបាន ទី១ ឈ្មោះ ម៉ន ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ៍ មានទីលំនៅ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។ ទី២ ឈ្មោះ នៅ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។ ចំណែកជនរងគ្រោះ ឈ្មោះ សុខ សុភ័ក្រ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ ទូរស័ព្ទដែល ជនសង្ស័យឆក់យក ម៉ាក I phone 7 plush ពណ៌ប្រផេះ (បានដកហូតមកវិញ )។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខ្លួនទើបវិលត្រឡប់មកពីយកម៉ូតូ ស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AX-9134 ពីម្តាយមីង នៅរោងចក្រ សីកូ លុះវិលត្រឡប់ទៅផ្ទះវិញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចមុខផ្ទះសំអាងការ ស្រីពៅ ស្រាប់តែជនលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូ សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY-6229 តាមពីក្រោយ ដល់ទន្ទឹម ជនសង្ស័យជិះខាងក្រោយ លូកដៃឆក់យកទូរស័ព្ទដៃ ពីឃ្លប់ម៉ូតូ ខាងមុខ បានសម្រេចហើយ ព្យាយាម ជិះរត់គេច ស្រែកឆោឡោ ដេញតាម ត្រូវបាន កម្លាំងប៉ូលិស សង្កាត់ពងទឹក ប្រជាពលរដ្ឋ ដេញព័ទ្ធចាប់ខ្លួនបានទាំង២នាក់ ដកហូតម៉ូតូ ជនសង្ស័យជិះធ្វើសកម្មភាព ទូរស័ព្ទដៃ របស់ជនរងគ្រោះ ។

តាមសម្តីជនសង្ស័យឈ្មោះ ម៉ន ដារ៉ា បានឲ្យដឹងថា ពួកខ្លួនបានអត់មានលុយ សម្រាប់ជួលបន្ទប់ដេក ឆ្លៀតឱកាស ដែលនាំទៅទៅរកកន្លែងផឹកនៅ ដូនកុក សង្កាត់បឹងធំ ឃើញនារីរងគ្រោះតាមផ្លូវ ក៏ឆក់ទូរស័ព្ទដៃតែម្តង បានសម្រេចហើយ រត់មិនរួច ប៉ូលិសចាប់ខ្លួនបាន ។

ជនសង្ស័យក្រោយពីចាប់ខ្លួនបាន នាំទៅសាកសួរបឋមនៅប៉ុស្តិ៍ពងទឹក ខណ្ឌដង្កោ រួចនាំខ្លួនទៅ សាកសួរកសាងសំណុំរឿងបញជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បន្តតាមនីតិវិធី ៕

https://www.youtube.com/watch?v=T4xI-5PXRNE

មតិយោបល់