ព័ត៌មានជាតិ

បុរសម្នាក់ត្រូវជនវិកលចរិតវាយដោយដំបងឈើច្រត់ បណ្ដាលឲ្យស្លាប់ភ្លាមៗ

ឧត្តរមានជ័យ: កាលពីវេលាម៉ោង ៥និង១០នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីជនវិកលចរិត យកដំបងឈើច្រត់ ធ្វើអំពីឈើក្រញូង រូបក្បាលសេះ វាយទៅបុរសម្នាក់ជាច្រើនកន្លែង បណ្ដាលឲ្យស្លាប់ភា្លមៗ នៅមុខផ្ទះរបស់ឈ្មោះ ហាន សារួន ភេទស្រី អាយុ ៣០ឆ្នាំ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះឈ្មោះ អាន អ៊ុន ភេទប្រុស អាយុ ៥៦ឆ្នាំ(ស្លាប់) រស់នៅភូមិឃុំកើតហេតុ។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបានប្រជាពលរដ្ឋ និងកម្លាំងកងរាជអាវុធហត្ថក្រុងសំរោង ធ្វើការចាប់ខ្លួនយកទៅសួរនាំនៅ មូលដ្ឋានអាវុធហត្ថក្រុងសំរោង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់