ព័ត៌មានជាតិ

សមត្ថកិច្ចចឃាត់ខ្លួនមុខសញ្ញាលួចម៉ូតូម្នាក់ដកហូតបានម៉ូតូ១គ្រឿងប្រគល់ ជូនម្ចាស់វិញ

បាត់ដំបង: កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចឃាត់ខ្លួនជនសង័្សយចំ នួន០១នាក់ឈ្មោះ ធុច វិន ហៅ វិន ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ ដំប ង ដោយនាំមកធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងក្នុងករណី ពាក់ព័ន្ធនឹងអំពើលួច កាលពីថ្ងៃទី ២៦ ខែ កុម្ភ: ឆ្នាំ ២០២២ដោយដកហូតបានម៉ូតូចំ នួន០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៥ ស្លាកលេខ បាត់ដំប ង1S -6134 លេខតួនិងលេខម៉ាស៊ីន 9238818។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង០៧ និង ៥២នាទី ជនរងគ្រោះឈ្មោះ បូរ សម្បត្តិ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ ភូមិវត្តលៀប សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលពីករណីជនសង័្សយបានលួចយកម៉ូតូរប ស់ខ្លួនដូចមានភនភាគខាងលេី ហេីយ ក្រោយពេលទទួលពាក្យបណ្តឹងនេះ សមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងឈានទៅឃាត់ខ្លួនតែម្តង។

នៅចំពោះមុខការសាកសួរដោយនគរបាល ក្រុងបាត់ដំបងជនសង័្សយ បានឆ្លេីយសារភាពថារូបគេពិតជាបានលួចយកម៉ូតូជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ នគរបាលក្រុងបា រៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីអនុវត្តតាមនីតិវិធី ច្បាប់ រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញ៕

 

មតិយោបល់