សៀមរាបៈ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៣០នាទីព្រឹក ស្ថិតនៅចំណុចក្រុមទី០៧ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីធ្វើអត្តឃាត (ចង.ក) ។
ជនរងគ្រោះឈ្មោះ យឹប យឿន ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
មូលហេតុ៖ ស្រវឹងស្រា សុំសោម៉ូតូពីកូនមិនបាន។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះត្រួតពិនិត្យធ្វើកោសល្យវិច័យបញ្ជាក់ថា សពខាងលើគ្មានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ពិតជាស្លាប់ដោយសារ ចង.កសម្លាប់ខ្លួនពិតប្រាកដមែន រួចក៏ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់