ព័ត៌មានជាតិ

រថយន្តចតគ្មានស្លាកសញ្ញាសម្គាល់ ត្រូវម៉ូតូជិះបុកបាក់ជើង នៅខេត្តតាកែវ

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូស្របទិសគ្នា កាលពីវេលាម៉ោង ៧និង៤៥នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតលើផ្លូវក្រាលកៅស៊ូគ្មានលេខ ភូមិអង្គស្វាយចេក ឃុំចារស្រុក ព្រៃកប្បាស ខេត្តតាកែវ។

រថយន្តម៉ាក រ៉ាយណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-3248 ចំណុះ ៥តោន បើកបរដោយឈ្មោះ លី សុងបាវ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខបើកបរ មានទីលំនៅភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។

ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ តាកែវ 1B-4740 បើកបរដោយឈ្មោះ រើន បូរ៉ា ភេទប្រុស អាយុ ​៣៥ឆ្នាំ (របួសជើងស្ដាំប៉ោងជាំ) មុខរបរកសិករ រស់នៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

មូលហេតុ៖ រថយន្តខូចឈប់ចត ពុំមានភ្លើងសញ្ញា និងស្លាកសញ្ញាគ្រប់គ្រាន់នៅពេលយប់។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់