ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធការពារព្រំដែនចំណុះយោធភូមិភាគទី៥

ប៉ៃលិនៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះសាកសួរសុខទុក្ខពលទាហាន នាយទាហាន និង នគរបាលការពារព្រំដែនគោកប្រចាំទិសយោធភូមិភាគ៥ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឱកាស បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។

ពិធីនេះ ប្រារព្ធធ្វើឡើងនៅទីបញ្ជាការកងការពារព្រំដែនគោកលេខ៥០៤ ស្ថិតក្នុងភូមិសាស្ត្រស្រែម្អម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះ ក្រោមវត្ដមាន លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

លោក ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការយោធភូមិភាគ៥ បានមានប្រសាសន៍ថា កងការពារ ព្រំដែនគោកចំណុះឲ្យយោធភូមិភាគ៥មានភារកិច្ចឈរជើងយ៉ាងរឹងមាំនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេសកងកម្លាំងបានសហការជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធចុះបង្ក្រាបបទល្មើសឆ្លងដែន ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព រក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ជូន​ប្រជាពល​រដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនបានយ៉ាងល្អប្រសើរ។

ក្នុងឱកាសនោះដែរលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះពលទាហាន នាយទាហាន និងកងកម្លាំងនគរបាល​ការ​ពារ​ព្រំដែនគោកទាំងអស់ ហើយសម្តេច តែងតែគិតគូរខ្ពស់ពីសុខទុក្ខនិង ជីវភាពរស់នៅរបស់កងកម្លាំងយើងជានិច្ច ជាពិសេសនៅក្នុងរដូវបុណ្យទាន​តែម្តង។លោក បានកោតសរសើនូវវីរភាពអង់អាចក្លាហានរបស់ពលទាហាននាយទាហាន និងកងកម្លាំងនគរបាលទាំងអស់ដែលបានលះបង់អាយុជីវិត កម្លាំងកាយចិត្តស្មារតី ដើម្បីការពារបូរណភាពដែនដីកម្ពុជាយើងឲ្យបានឋិតថេរគង់វង្សជានិច្ច ។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា គណៈប្រតិភូចុះសាកសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់កងកម្លាំងនាពេលនេះ គឺជាស្មារ​តី​​និង​វប្បធម៌ចែករំលែករវាងសមរភូមិក្រោយនិងសមរភូមិមុខឲ្យកាន់តែភាពជិតស្និទ្ធថែមទៀត។ដូច្នេះកងកម្លាំងប្រដាប់អាវុធ​ទាំងអស់ត្រូវយកចិត្តទុកដាក់​ពង្រឹងគោលជំហរស្មារតីសាមគ្គីភាពឯកភាពគ្នាឲ្យបានរឹងមាំ ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល និងទប់ស្កាត់នូវ​បដិវត្ត​ពណ៌កុំឲ្យកើតមានលើទឹកដីព្រះរាជាណាចក្រកម្ពុជា ជាពិសេសចូលរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់​ជូនប្រជាពលរដ្ឋនាពេលបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខនេះឲ្យបានល្អប្រសើរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានប្រគល់អំណោយដល់ពលទាហាន នាយទាហាន និងកងកម្លាំងនគរបាលការពារព្រំដែនកម្ពុជា-ថៃ រួមមានយោ​ធា​ភូមិ​ភាគទី៥ កុំព្យូទ័រ Desktop ចំនួន២គ្រឿង, Epson Inkjet Printer L360 ចំនួន២គ្រឿង។ ទីបញ្ជាការបាញ់គ្រាប់ពិត ស័ង្កសី ចំនួន១៧០០សន្លឹក ផ្ទាំងសូឡា 140w ចំនួន៣គ្រឿង ផ្ទាំងសូឡា 100w ចំនួន២គ្រឿង ផ្ទាំងសូឡា 80w ចំនួន៥គ្រឿង ។ ,សម្រាប់អង្គភាពចំណុះ យោធាភូមិភាគទី៥ ទាំង៣២អង្គភាព (លើកលែងកងការពារព្រំដែនគោកលេខ៥០៣) ទទួលបានអង្ករចំនួន១៧តោន ទឹកស៊ីអ៊ីវ ចំនួន ៦៦កេះធំ ទឹកត្រី ១៣២កេះធំ ត្រីខ ៨កេះធំ មីយើងចំនួន ៥៥កេះធំ នំស្រួយលីលី ចំនួន ២០កេះធំ ភេសជ្ជៈគ្រប់មុខចំនួន ៣៣០កេះ ទឹកសុទ្ធចំនួន ២៥០យួរ កាហ្វេចំនួន ២៤​កញ្ចប់​ធំ និងថវិកា ឧបត្ថម្ភ ៣២អង្គភាព ក្នុង១មួយអង្គភាពចំនួន២លានរៀល ថវិកាជូនកងទ័ពក្នុងកម្មវិធីបដិសណ្ឋារកិច្ច ចំនួន៦៥០នាក់ ម្នាក់ៗ ទទួល ២ម៉ឺនរៀល។តំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ទទួលបាន ស៊ីម៉ងត៍ ចំនួន២០តោន ស័ង្កសី ចំនួន ៣០០សន្លឹក ។ កងការពារព្រំដែនលេខ ៥០៤ ទីបញ្ជាការទិសទី៣ប៉ៃលិន សំឡូត អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ទទួលបាន កៅអីជ័រ ចំនួន២០០កៅអី ទ្វារ ៣ទ្វារ បង្អួច ៣បង្អួច ថវិកាជួសជុលរថយន្តអគ្គីភ័យ ២លានរៀល។

ដោយឡែកលោក ម៉ក ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល បានឧបត្ថម្ភ ដល់កងការពារព្រំដែន គោកលេខ ៥០៣ នៃយោធាភូមិភាគទី៥ សាងសង់​ក្លោងទ្វារ និងប៉ុស្តិ៍យាមទីបញ្ជាការ សាងសង់ផ្ទះស្នាក់នៅក្រុមយាមប៉ុស្តិ៍ទីបញ្ជាការ ផ្ទាំងសូឡា 100w ១ កុំព្យូទ័រ Desktop ១គ្រឿង Epson Inkjet Printer L360 ១គ្រឿង អង្ករចំនួន ៥តោន មីចំនួន ២០កេះធំ ត្រីខចំនួន ២០០យួរ ទឹកត្រីចំនួន ២០០យួរ ទឹកស៊ីអ៊ីវចំនួន ២០០យួរ និងថវិកាចំនួន៤លានរៀល ៕

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

មតិយោបល់