ព័ត៌មានជាតិ

មេឃភ្លៀងផ្លូវរអិល! បុរសម្នាក់ជិះម៉ូតូដួល ត្រូវរថយន្តបុក​ពីក្រោយ​ស្លាប់មួយរំពេច

កណ្ដាលៈ បុរសបានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ បន្ទាប់ពីរូបគាត់ជិះម៉ូតូហើយរអិលដួល ស្របពេលមាន​រថយន្តធុនធំមួយគ្រឿង​បើកមកពីក្រោយកិនតែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ចំណុចគីឡូម៉ែត្រ33-34 ស្ថិតក្នុងភូមិ ព្រែកប៉ុល ឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុន​ពេលកើតហេតុ​ជនរងគ្រោះឈ្មោះ សុន សំ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងភូមស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ បាន​ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាក​លេខ ឃ.9355 ក.ណ ចេញពីផ្ទះមកដល់ចំណុច​កើតហេតុ ម៉ូតូបានរអិលដួល ខណៈពេលកំពុងភ្លៀង ស្របពេលមានរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2255 ធ្វើដំណើរដំណើរមកដល់ក៏បុកម៉ូតូបន្ថែមទៀត បណ្ដាលឲ្យ​ស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។ ក្រោយកើតហេតុ អ្នកបើករថយន្តបានគេចបាត់។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែងតាមនីតិវិធី។ ចំណែកសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/6oO7zAMPFaQ

មតិយោបល់