ភ្នំពេញៈ យោងតាមផេកក្រុមស្រាវជ្រាវនិងបង្ក្រាបនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៦និង៣០នាទី ស្ដីពីការបង្រ្កាបជាក់ស្ដែងករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រិត្តអំពើហិង្សា (ឆក់កាបូបប្រាក់) ត្រង់ចំណុចផ្លូវលេខ៣៤៥ ក្រុមទី១ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
-ជនរងគ្រោះឈ្មោះ យូ ខេមារ៉ា ភេទ ស្រី អាយុ ៤៥ឆ្នាំ ស្នាក់នៅផ្ទះលេខ23D ផ្លូវលំ ក្រុមទី១ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកប្រៃសនីយ៍កម្ពុជា។
-ជនសង្ស័យឈ្មោះ ម៉ៅ ផារិទ្ធ ភេទ ប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិចំការដូង ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ធ្លាប់ប្រើប្រាស់សាធាតុញៀន)។
សំភារៈដកហូតរួមមាន៖
១- ម៉ូតូ០១គ្រឿង ម៉ាកBeat ពណ៌ស+ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1HT-7853 (ជារបស់ជនសង្ស័យ)
២- ទូរស័ព្ទ០២គ្រឿង ម៉ាកOppoមិនស្គាល់លេខលេខទូរសព្ទនិង ម៉ាក HUAWEI លេខស៊ីម011 544 874 (ជារបស់ជនសង្ស័យ)។
៣-កាបូស្ពាយចំហៀងមួយរបស់ជនរងគ្រោះ (ដែលសម្ភារៈដូចជាប្រាក់ចំនួន ៣ម៉ឺនរៀល និងទូរសព្ទដៃចំនួន២គ្រឿងម៉ាកអាហ្វូន បានប្រគល់ជូនជនរងគ្រោះវិញ)
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕


មតិយោបល់