ព័ត៌មានជាតិ

ចាប់ជនសង្ស័យគាស់ទ្វារលួចទូរស័ព្ទម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យគាស់ទ្វារលួចទូរស័ព្ទម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានកាលពីវេលាម៉ោង៣និង ៣០នាទីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនសងស្ស័យមានឈ្មោះ ជា សុភ័ក អាយុ១៦ឆ្នាំ មានមុខរបរមិនប្រាកដ ស្នាក់នៅមិនពិតប្រាកដ ស្រុកកំណើតនៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកនារីរងគ្រោះមានឈ្មោះ អិន ដានី អាយុ២៨ឆ្នាំ មានមុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ។

នារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានចុះពីបន្ទប់ទៅទិញតែត្រូចឆ្មារ បន្ទាប់ពីមកពីទិញតែក្រូចឆ្មារស្រាប់តែប្រទះឃើញជនសង្ស័យ រត់ចេញពីបន្ទប់របស់ខ្លួន ភ្លាមនោះបានស្រែកថា ចោរៗក៏មានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ភ្លាមនោះដែរជនសង្ស័យត្រូវបានអ្នកជិតខាងចាប់ជាប់ហើយបានឆែកឆេររកឃើញមានទូរស័ព្ទនារីរងគ្រោះចំនួន៣គ្រឿង។

ក្រោយពេលកើតហេតុជនរសង្ស័យត្រូវបានប្រគល់ឲ្យសមត្ថកិច្ចដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យកាត់ទោសតាមនីតិវិធី៕

មតិយោបល់