ព័ត៌មានជាតិ

លោក ប៉ឹល កុសល យកសម្លៀកបំពាក់សណ្ដាប់ធ្នាប់ ចែកជូនសន្តិសុខខណ្ឌសែនសុខ ចំនួន៥១នាក់

ភ្នំពេញៈ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ចែកជូនសម្លៀកបំពាក់ដល់ប្រជាកាពារខណ្ឌចំនួន៥១នាក់ ដោយក្នុងម្នាក់ទទួលបានសម្លៀកបំពាក់ចំនួន២កំប្លេ ស្បែកជើង១គូ មួកមួយរួម និងអាវពន្លឺ១ផងដែរ។

ថ្លែងក្នុងឪកាសនោះលោកអភិបាលខណ្ឌបានណែនាំប្រជាការពារចេះរៀបចំនូវឯកសណ្ឋានឲ្យបានសមរម្យតាមស្តងដារ មាន មួក ស្បែកជើង អាវពន្លឺមុននឹងចេញបំពេញភារៈកិច្ចជូនប្រជាពលរដ្ឋ។

ចុងបញ្ចប់លោកបានផ្ដាំផ្ញើរឲ្យចេះថែរក្សារសុខភាពផ្ទាល់ខ្លួន ព្រោះជារដូវភ្លៀងធ្លាក់ ព្រោះកម្លាំងប្រជាការពារខណ្ឌ គឺជាផ្នែកមួយសម្រាប់តាមដានគ្រប់សភាពការក្នុងការទប់ស្កាត់បទល្មើស និងត្រូវយកចិត្តទុកដាក់បម្រើពលរដ្ឋឲ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត៕

មតិយោបល់