ព័ត៌មានជាតិ

រថយន្ត ៣គ្រឿងប៉ះគ្នា បណ្ដាលឲ្យបុរសម្នាក់ កៀបជាប់ក្នុងរថយន្តស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបងៈ កាលពីលាម៉ោង ១ និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២២៣-២២៤ ត្រង់ចំណុចក្រុម១០ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ៥ តោន ពាក់ស្លាកលេខ ភ្នំពេញ3E-5820 អ្នកបើកបររត់គេចខ្លួន ធ្វើដំណើរពីភ្នំពេញទៅបាត់ដំបង ដល់ចំណុចខាងលើ បានកៀរនិងរថយន្ត ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ ណុប ពេញ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ធ្វើដំណើរពីបាត់ដំបងទៅភ្នំពេញ ហើយរថយន្ដបង្ក បានទៅបុករថយន្ដ១គ្រឿងទៀត ពីក្រោយមានដឹកខ្សាច់ ធ្វើដំណើរស្របទិសគ្នា រួចបើករត់គេចបាត់។

ករណីនេះ បណ្ដាលឲ្យព្រូឡាន ភេទប្រុសម្នាក់ មិនស្គាល់ឈ្មោះ ស្លាប់កៀបជាប់ក្នុងឡាន។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់