ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រីករណីដើរលួចម៉ូតូតាមខេត្ត…

ឧត្តរមានជ័យ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងសំរោងបានអោយដឹងថា តាមការណែនាំ ចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ និងដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ នៅថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង​ ០៩៖០០នាទី​ បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពីជនរងគ្រោះឈ្មោះ សៀង​ លី ភេទ អាយុ ២៣ឆ្នាំ រស់នៅ​ភូមិឈូក​​ សង្កាត់សំរោង​​ ក្រុង​សំរោង​ ខេត្ត​ឧត្ដរមានជ័យ​ ថាមានករណី ចោលួចយកម៉ូតូ ១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ មានលេខ+តួម៉ាស៊ីន ៨០៧៧២២៨ (គ្មាន​ស្លាកលេខ​​) ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង ដឹកនាំដោយ លោក វរសេនីយ៍ឯក ហម ភិរម្យ សហការ ជាមួយ កម្លាំងការិយាល័យជំនាញ កម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល ចុះកិច្ចប្រតិបត្តិការតាមស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាជាជនបង្កខាងលើបាន ១នាក់ ឈ្មោះ សីហា​ ប្រាក់​ណៃ ភេទប្រុស អាយុ ២៥​ឆ្នាំ​ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ​បេង ឃុំ​បេង​ ស្រុក​បន្ទាយ​អំពិល​ ខេត្តឧត្តរមានជ័យ។
​ ​ឃាត់ខ្លួនបាននៅ​ចំណុច​ភូមិ​ឈេី​ស្លាប់​ ឃុំ​គោកខ្ពស់​ ស្រុក​បន្ទាយ​អំពិល​ បញ្ជូន​មក​កាន់​អធិការ​ដ្ឋាន​នគរក្រុងសំរោង ដេីម្បី​ធ្វើការសាកសួរ​ ។
បន្ទាប់ពី​បាន​ធ្វើការសាកសួរ​ចម្លើយជនសង្ស័យខាងលើរួច និងមានតម្រុយបន្តបន្ទាប់ ព្រមទាំងមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងជំនាញក្រុង បានបន្តកិច្ចសហការ​ជាមួយ​ កម្លាំង​ការិយាល័យ​នគរបាលព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​ និង​កម្លាំង​អធិការដ្ឋានគរបាលស្រុក​បន្ទាយ​អំពិល​ ចុះ​ធ្វើការស្រាវជ្រាវបន្ត រហូតដល់​ចំណុចផ្ទះ​ឈ្មោះ​ យ៉ាន​ សីហា​ ស្ថិតនៅភូមិថ្មដូន ឃុំ​គោកមន ស្រុក​បន្ទាយ​អំពិល​ ខេត្តឧត្ដរមានជ័យ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥​ នាក់​ បន្ថែមទៀត មាន​ឈ្មោះ​ដូចខាងក្រោម​៖
+ ទី១. ឈ្មោះ​ យ៉ាន​ សីហា​ ភេទ​ប្រុស​ អ្នក​ទទួល​ទិញ​ម៉ូតូ​ និងជាចែកចាយសារធាតុញៀន​ (ធ្វើតេស្តមានសារធាតុ​ញៀន​)។
ទី២. ឈ្មោះ​ សេង​ ស្រី​នាង​ ភេទ​ស្រី​ អាយុ​ ២២​ ឆ្នាំ​ មុខរបរ​ កម្ម​ករ​រង​ចក្រ​ ។
ទី៣. ឈ្មោះ​ ជន​ សំរេច​ ភេទ​ប្រុស​ អាយុ​ ២៤ឆ្នាំ​ មុខរបរ​ ជាង​ក្រឡឹង​ (ធ្វើតេស្តមានសារធាតុ​ញៀន​)។
ទី៤ . ឈ្មោះ​ រំ​ ​រិទ្ធ​សែន​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ មុខរបរ​ ជាង​ក្រឡឹង​ (ធ្វើតេស្តមានសារធាតុ​ញៀន​) ។
ទី៥. ឈ្មោះ​ ធូ​ ធារី​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ មុខរបរ​ ជាង​ក្រឡឹង​ (ធ្វើតេស្តមានសារធាតុ​ញៀន​)។
កិច្ចប្រតិបត្តិការនេះ កម្លាំងយើងបានធ្វើ​ការ​ឆែកឆេរ​ និងរក​ឃើញ​វត្ថុ​តាង​រួមមាន​៖​ ម៉ូតូ​ ចំនួន​ ៣​ គ្រឿង​,​ គ្រឿង​បន្លាស់​ម៉ូតូ​មួយ​ចំនួន​, សារធាតុញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​(ម៉ាក​ទឹក​កក)​ ចំនួន​ ១,០៣៧​ ក្រាម និង សារធាតុញៀនប្រភេទមេ​តំ​ហ្វេតាមីនWY ចំនួន​ ២​ កញ្ចប់​​ ស្មើនឹង​ ​៨៥០​ ក្រាម​ ។
បច្ចុប្បន្នជនសង្ស័យទាំងអស់ រួមនិងវត្ថុតាងខាងលើ ត្រូវបាននាំមកកាន់អធិការដ្ឋានក្រុងសំរោង ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីបន្ត៕

មតិយោបល់