កំពង់ធំៈ នៅវេលាម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិល្បើក ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ សុខ ដន ភេទប្រុស អាយុ ៥០ឆ្នាំ មានប្រពន្ធឈ្មោះ ហយ កាត ភេទស្រី អាយុ ៤៥ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់ស្បូវ ជញ្ជាំងស្លឹក មានទំហំ ៥X៥ម៉ែត្រ ។
ខូចខាតៈ
-ឆេះដំបូលស្បូវមួយចំនួនផ្នែកខាងមុខនិងសំភារះប្រើប្រាស់ក្នុងផ្ទះរួមមាន មុង ភួយនិងខ្នើយ។
មូលហេតុៈ ឆ្លងចរន្តអគ្គិសនី។
សូមបញ្ជាក់៖ ហេតុការណ៍ខាងលើនេះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ មិនបានចេញអន្តរាគមន៍នោះទេ មូលហេតុប្រជាពលរដ្ឋជួយពន្លត់ទាន់ពេលវេលា៕

មតិយោបល់