ព្រះសីហនុៈ នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ក្រុមគ្រូពេទ្យបំរើការងារ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឲ្យដឹងថា មានប្រជាពលរដ្ឋចំនួន ៥នាក់ ត្រូវបានសាច់ញាតិបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយម្នាក់ៗ មានអាការៈឈឺចុកចាប់ពេញរាងកាយធ្ងន់ធ្ងរ ក្នុងនោះមានម្នាក់បានស្លាប់ហើយ។
ប្រភពពីលោកគ្រូពេទ្យបន្តថា ប្រជាពលរដ្ឋជាអ្នកជំងឺទាំងនោះ រស់នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ហើយទំនងជាបានពុលផ្សិត ព្រោះតាមការអះអាង របស់សាច់ញាតិ គឺអ្នកជំងឺទាំងនោះ ក្រោយទទួលទាន មុខម្ហូបចំអិនពីបន្លែផ្សិត ក៏កើតមានអាការៈមិនស្រួលខ្លួន។
លោកគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បញ្ជាក់បន្តថា ប្រជាពលរដ្ឋចំនួនទាំង ៥នាក់នោះ គឺសភាពជំងឺមានអាការៈធ្ងន់ធ្ងរ
រហូតមកដល់ល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ មានស្ត្រីម្នាក់ ក្នុងចំណោមអ្នកជំងឺទាំង ៥នាក់ បានស្លាប់ បន្ទាប់ពីបានបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ព្រោះសភាពជំងឺធ្ងន់ធ្ងរជាងគេ៕
មតិយោបល់