ព័ត៌មានជាតិ

ដេញតាមចាប់សាំងយ៉ុងដឹកឈើ ជ្រុលទៅបុកតាកូម៉ាបណ្តាលឲ្យរងរបួសស្រាលធ្ងន់បីនាក់

ត្បូងឃ្មុំៈ សមត្ថកិច្ចស្រុកមេមត់បានដេញតាមបង្ក្រាបរថយន្តសាំ​ងយ៉ុងមួយគ្រឿងសង្ស័យដឹកឈើ​ប្រណិត​ខុសច្បាប់ ដែលធ្វើដំណើរពីខាងខេត្តក្រចេះឆ្លងកាត់ទឹកដីស្រុកមេមត់ ខេត្តត្បូងឃ្មុំ ស្រាប់តែម្ចាស់រថយន្តសាំងយ៉ុងមានការភិតភ័យ​បានបើកលឿនរត់គេចពីសមត្ថកិច្ចតែ ជ្រុលទៅបុករថយន្តតាកូម៉ាដែលកំពុងបើកចូកចាក់សាំង បណ្តាលឲ្យបុកអូសទាញ​ប្រមាណ​ជិត​២០ម៉ែត្រ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយ​ផ្លូវជាតិលេខ៧ នៅចំនុចភូមិឆ្កែអើត ឃុំជាំមទ្រាក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា អាវុធហត្ថ៧០៣ បានបើកដេញតាមរថយន្តសាំងយ៉ុងមួយគ្រឿង ពណ៌​ខៀវ ដឹកឈើឈ្លុង និងលាយឈើក្រុំមួយចំនួនធ្វើឲ្យអ្នកបើករថយន្តភិតភ័យបានបើកបន្ថែមលឿន ស្រាប់តែជ្រុលទៅបុក​រថយន្ត​ម៉ាក់ តាកូម៉ា ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2W-3071 ដែលកំពុងបើកចូលចាក់សាំង នៅចំណុចភូមិឃុំកើតហេតុខាងលើ បណ្តាលឲ្យភាគីទាំងសងខាងបាក់ជើងម្នាក់ និងពីរនាក់ទៀតរងរបួសស្រាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះមកធ្វើការវាស់វែង ដល់កន្លែងកើតហេតុ និងបាននាំយករថយន្ត​ទាំង​ពីរ​គ្រឿងយកមករក្សារនៅអធិការស្រុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

ចាប់ឈើបង្ករគ្រោះថ្នាក់ ចាប់ឈើបង្ករគ្រោះថ្នាក់ ចាប់ឈើបង្ករគ្រោះថ្នាក់

មតិយោបល់