កណ្ដាលៈ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៣៥ព្រឹក សមត្ថកិច្ចបានទទួលដំណឹងពីប្រជាពលរដ្ឋថា មានករណីអំពើលួច(លួចលុយ) ត្រង់ចំណុចតូបលក់ដូរក្នុងភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្វើឲ្យក្រុមកម្លាំងជំនាញចុះបង្រ្កាបបានទាន់ពេល ឈានដលការឃាត់ខ្លួនជនសង្ស័យ៣នាក់។
ជនរងគ្រោះឈ្មោះ គា ស្រីមុំ ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរខោអាវ មានទីលំនៅ ភូមិព្រែកតានប់ ឃុំកំពង់ស្វាយ
ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យ ៣នាក់ ស្រី២នាក់១/ឈ្មោះ ទិត្យ អេះ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិពាមមន្ទា ឃុំពាមមន្ទា ស្រុកកំពង់ត្របែក ខេត្តព្រៃវៃង ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អ្នកបើកម៉ូតូ(ឃាត់ខ្លួន) ២/ឈ្មោះ ពិន ភីរ៉ាត់ ភេទស្រី អាយុ ៦៥ឆ្នាំ មានទីលំនៅភូមិភ្នំតូច ស្រុកបាទី ខេត្តតាកែវ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) និងទី៣/ឈ្មោះឡឹង គន្ធា ភេទស្រី អាយុ ៦៩ឆ្នាំ មានទីលំនៅភូមិ ឃុំ/ ស្រុកកោះធំ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន ) ។
សម្ភារៈបាត់បង់មាន៖
-ប្រាក់ដុល្លារ ១១៩៥$
វត្ថុតាងចាប់យក៖
-ម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ1BJ-5452 ពណ៌ខ្មៅ របស់ជនសង្ស័យ ទិត្យ អេះ ។
-ប្រាក់ដុល្លារចំនួន ៨៨៥$ (ជារបស់ជនរងគ្រោះ ) ។
សភាពរឿងហេតុ៖ នៅវេលាម៉ោងខាងលើ ជនរងគ្រោះកំពុងបញ្ចុកបាយកូន នៅក្នុងតូបលក់ដូរ ពេលនោះជនសង្ស័យជាស្ត្រី
០២នាក់ បានចូលមកសួររកទិញខោអាវ ឆ្លៀតពេលនោះជនសង្ស័យឈ្មោះ ពិន ភីរ៉ាត់ បានចូលរួតកាបូបដាក់លុយ របស់ជនរងគ្រោះ យកលុយចំនួន ១១៩៥$ រួចនាំគ្នាឡើងជិះម៉ូតូទៅភ្នំពេញ។ រំពេចនោះ ជនរងគ្រោះ ឃើញក្រដាសប្រាក់ ១០០$ ជ្រុះនៅក្បែរកាបូបលុយក៏ទៅសួរប្តីថា មានរួតកាបូបលុយអត់ពេលនោះប្តីបានឆ្លើយថា មិនបានបើកទេ រួចនាំគ្នាបើកកាបូបមើលទើបដឹងថា បាត់លុយចំនួន ១១៩៥$ បន្ទាប់មកប្តីជនរងគ្រោះ ជិះម៉ូតូដេញតាមជនសង្ស័យ រហូតដល់ចំណុចវត្តព្រែកដូង ជនសង្ស័យក៏ដកលុយបាចតាមផ្លូវ ពេលនោះប្តីជនរងគ្រោះ ឈប់រើសបានចំនួន៨៨៥ដុល្លារ និងទាក់ទងឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ជួយស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យបានតែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ សារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន រួចកម្លាំងប៉ុស្តិ៍បញ្ជូនបន្ត ទៅកាន់អធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់