ពោធិ៍សាត់ៈ កាលពីថ្ងៃទី២២ ខែកក្កដា ២០២១ វេលាម៉ោង៤ និង ០០នាទីទាបភ្លឺ នៅចំនុចសែប ស្ថិតនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ដោយយោងតាមបណ្តឹង ម្ចាស់រថយន្ត ឈ្មោះ ដាំង ថុណា ភេទប្រុសអាយុ៣៥ឆ្នាំជាតិខ្មែរ រស់នៅភូមិខ្នាចកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ នៅថ្ងៃទី២២ខែ កក្កដា ២០២១វេលាម៉ោង ៤និង០០ទៀបភ្លឺ ខ្លួនបានដាក់រថយន្តម៉ាកសាំយ៉ុងពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2BI 5091នៅចំនុចមុខផ្ទះ ស្ថិតនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លុះងើប
ពីដំណេកបានបាត់រថយន្ត។
រហូតមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅវេលាម៉ោង ១និង ០០នាទី បានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការខេត្តពោធិ៍សាត់ បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកក្រគរនិង លោកអធិការរងផែននគរបាលផែនសន្តិ សុខ ព្រហ្មទណ្ឌដឹកនាំកម្លាំងប៉ុស្តិ៍នគររដ្ឋបាលស្វាយសនិងឈើតុំ និងកំលាំងអន្តរាគមរបស់អធិការដ្ឋាននគរបាលស្រុក ចុះបង្ក្រាប នៅចំណុចឃុំឈើតុំ
និងឃុំស្វាយស
-រថយន្តម៉ាកបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2A2100( រថយន្តធ្វើសកម្មភាព) ដែលបានបើករត់គេចខ្លួនក្រោយមកកំលាំងយើងដេញបង្ក្រាប ស្ទាក់ចាប់បាន ជនសង្ស័យមានគ្នាចំនួន០៥នាក់ និងរថយន្តចំនួន២គ្រឿង
ជនសង្ស័យមានគ្នា៥នាក់
១.ឈ្មោះ ឱ ភារិទ្ធ ប្រុស អាយុ៣៤ឆ្នាំជាតិខ្មែរ។
-រស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
២.ជនសង្ស័យឈ្មោះចាន់ ធី ភេទប្រុសអាយុ៣៦ឆ្នាំជាតិខ្មែរ។
-រស់នៅភូមិក្រាំង ឃុំក្រាំងវិច ស្រុកព្រៃកបាស់ ខេត្តតាកែវ។
៣,ឈ្មោះ ខាត់ រ៉ា ភេទប្រុស អាយុ៤៧ឆ្នាំជនជាតិខ្មែរ រស់នៅភូមិស្ទុកក្រោល ឃុំវាលពង់ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។
៤,ឈ្មោះ ប៉ក មរត្តា ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ រស់នៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
៥,ឈ្មោះ ឆេង រ៉ា ភេទប្រុស អាយុ៤០ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឬស្សីជួរត្បូង ឃុំវក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ចំពោះជនសង្ស័យទាំង០៥នាក់និង វត្ថុតាង បានប្រគល់ជូនសមត្ថកិច្ចនៅខេត្តកំពង់ឆ្នាំងតាមបញ្ជា ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់៕
មតិយោបល់