ព័ត៌មានជាតិ

សិក្ខាកាម​គ្រូ​បង្គោល​ជំនាញ​កសិកម្ម​ជំនាន់​ទី​១ ចនួន​៨៥​នាក់ ចុះ​កម្មសិក្សា​ទស្សនៈកិច្ច​នៅ​តំបន់​អភិវឌ្ឍន៌ លោកឧ​ញា ម៉ុង ប​ទ្ធី

​ខេត្ត​ព្រះសីហនុ ៖​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​ឆ្នាំ​២០១៤ សក្ខា​កាម​ជា​គ្រួ​បង្គោល​ជំនាញ​កសិកម្ម​ជំនាន់​ទី​១ របស់​នាយទាហាន​អភិវឌ្ឍន៌​របស់​ក្រសួ​ង​ការពារជាតិ​ចំនួន​៨៥​នាក់ បាន​ចុះ​ធ្វើ​កម្មសិក្សា​ទស្សនកិច្ច​ស្វែងយល់​ពី​ការដាំដុះ​នៅ​តំបន់​អភិវឌ្ឍន៌​លោក ឧញា​ម៉ុង ប​ទ្ធី​គ្រប ស្ថិនៅក្នុង​ឃុំ​កែវផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​ឯកឧត្តម ឧត្តមសេនីយ៌ត្រី អ៊ុក ច​ន្នី នាយករង នាយកដ្ឋាន​អភិវឌ្ឍន៌​ក្រសួងការពារជាតិ ។

​លោក ម៉ុង ចាន់ថន អគ្គនាយករង​ក្រុមហ៊ុន ម៉ុង ប​ទ្ធី​គ្រប់ ទទួលបន្ទុក​អភិវឌ្ឍន៌ បាន​ទទួល​ស្វា​គ​មន៌​សិក្ខាកាម​ជា​គ្រូ​បង្គោល និង​បាន​ធ្វើ​ការណែនាំ​ពី​របៀប​ដាំ​ដុះ​ដំណាំ​នៅក្នុង​តំបន់​អភិវឌ្ឍន៌​ដំណាំស្វាយ ដោយ​បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ធ្វើ​ការដាំដុះ​ប្រភេទ​ពូជ​ស្វាយ (​អាយ​រិន​) ដែល​នាំចូល​ពូជ​ពី​តៃវ៉ាន់ មាន​រស់ជាតិ​ក្រអូប និង​មាន​ទីផ្សារ​នាំចេញ​ទៅ​លក់​ក្រៅប្រទេស ។ ដោយ​បច្ចុប្បន្ន​ស្វាយ​ប្រភេទ​នេះ​ដាំ​រយះពេល​៤​ឆ្នាំ​ទទួលបាន​ផល​ជា​បណ្តើៗ យើង​យក​ទៅ​ដាក់​លក់​ក្នុង​ទីផ្សារ​ទំនើបៗ​ក្នុងប្រទេស​កម្ពុជា​ដោយ​ស្វាយ​ក្នុង​មួយ​គីឡូក្រាម វា​មាន​តម្លៃ​រហូត​ដល់​ទៅ​៤០០០​រៀល ។

​ផ្លែស្វាយ​ប្រភេទ​នេះ​យើង​កំពុង​ធ្វើ​ការដាំដុះ​ដោយសារ​តែ​វា​ងាយស្រួល​រក​ទីផ្សា​នាំចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស ។ ការដាំដុះ និង​ការថែរក្សា គឺ​យើង​បានដាក់​ជីធម្មជាតិ​ក្នុង​មួយ​ឆ្នាំ​២​ដង នៅ​ចន្លោះ​ខែ​៤ និង​ខែ​១០ ដោយ​មិន​ប្រើប្រាស់​ជីគីមី​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ។ ហើយ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​កែវផុស​ពួកគាត់​មាន​ការងារ​ធ្វើ​ក្នុង​កសិដ្ឋាន និង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ធ្វើឲ្យ​ជី វ​ភាព​របស់​ពួក​គាត់​កាន់តែ​ប្រសើរឡើង ។ លោក​សង្ឃឹមថា កា​សិក្សា​ស្វែង​យល់​ទស្សនកិច្ច​សិក្សា​ផ្នែក​កសិកម្ម​នាពេលនេះ ដោយសា​ពេលវេលា​របស់​យើង​ខ្លី ការ​សិក្សា​ទៅ​តាម​ពេលវេលា​ផង​ដែរ ថ្ងៃក្រោយ​នឹង​មក​ជា​កម្មសិក្សា​រយះពេល​វែង​ច្រើន​ជាង​នេះ ។

​លោក​ឧត្តមសេនីយ៌ត្រី អ៊ុក ច​ន្នី នាយករង នាយកដ្ឋាន​អភិវឌ្ឍន៌​ក្រសួងការពារជាតិ បាន​មាន​ប្រសា​សន៌​ថ្លែងអំណរគុណ​ចំពោះ​លោក​នាយ​ករងក្រុម​ហ៊ុន​ម៉ុង ប​ទ្ធី​គ្រប ដែល​បាន​អនុញ្ញាតិ​ធ្វើ​បទ​បង្ហាញ ដើម្បី​ផ្តល់​ឪ​កាស​ឲ្យ​កម្មសិក្សា​ការីនៃ​គ្រូ​បង្គោល​ជំនាញ​ផ្នែក​កសិកម្ម នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​មក​ឃើញ​នូវ​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​ហូប​ផ្លែ ព្រមទាំង​បាន​សិក្សា​ស្វែងយល់​នូវ​បច្ចេកទេស​ថ្មីៗ​បន្ថែមទៀត​ក្នុងការ​បង្កាត់​ពូជ ផ្សាំ​ដើមឈើរ​ហូប​ផ្លែ និង​បច្ចេកទេស​ដាំ​ដុះ និង​ការថែទាំ​ដាក់​ជី​នាពេលនេះ ដើម្បី​ឲ្យ​កម្មសិក្សាការី បាន​យកទៅអនុវត្ត​នៅក្នុង​អង្គភាព​របស់​ខ្លួន​នៅពេលដែល​បាន​បញ្ចប់​វគ្គ​សិក្សា​ជំនាញ​ក​សិ កម្ម និង​យក​ទៅ​ធ្វើ​ការផ្សព្វផ្សាយ​បន្ត​ដល់​ក្រុមគ្រួសារ ក៌ដូចជា​ប្រជាពលរដ្ឋ​ក្នុង​សហ​គម​ពី​របៀប​ដាំ​ដុះ​នូវ​បច្ចេកទេស​ថ្មីៗ​បន្ថែមទៀត ។
​ក្នុង​ឪ​កាស​នោះ​ផងដែរ លោក ម៉ុង ចាន់ថន ក៌​បាន​ទទួល​អាហារ​ថ្ងៃត្រង់​ជា​សក្ខីភាព​នៃ​ការសហការ​សាមគ្គីភាព​ក្នុងពេល​ចុះ​មក​កម្មសិក្សា​នៅ​តំបន់​អភិវឌ្ឍន៌​លោកឧ​ញា​ម៉ុង ប​ទ្ទី​ផងដែរ ៕
2014-09-15_204707

មតិយោបល់