ព្រៃវែងៈ ដោយយោងតាមពាក្យបណ្តឹងរបស់ ជនរងគ្រោះ ឈ្មោះ ឡយ ហួន ភេទស្រី អាយុ ៦២ឆ្នាំ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិសំរោងវាល ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៩ បានប្តឹងចោទប្រកាន់ឈ្មោះ កង ស៊ា ភេទប្រុស អាយុ ៥៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឬស្សីសាញ់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ថាបានប្រព្រឹត្តអំពើប្រទូស្តកេរខ្មាស ទៅលើជនរងគ្រោះ ដោយធ្វើសកម្មភាព នៅលើផ្ទះរបស់ជនរងគ្រោះ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩។ បន្ទាប់ពីទទួលបានបទបញ្ជា ពីលោក ឧត្តមសេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយបានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង២និង០០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមេសាងបានឃាត់ខ្លួនជនសង្ស័យខាងលើចាត់ការតាមនីតិវិធី៕
មតិយោបល់