ព័ត៌មានជាតិ

រថយន្តFord Ranger ស្លាកលេខភ្នំពេញៈ 2AR-3330 ពន្លះRX300ពីក្រោយបណ្តាលឲ្យធ្លាក់ចូលត្រាំទឹកប្រឡាយ

ភ្នំពេញ: ករណីគ្រោះចរាចរណ៍មួយដែលបណ្តាលឲ្យម្ខាងនៅលើគោកចំណែកម្ខាងទៀតចូលត្រាំទឹកប្រឡាយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ រថយន្តបង្កម៉ាកន្តFord Ranger ស្លាកលេខភ្នំពេញ: 2AR-3330 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រាបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុមានរថយន្តលុចស៊ីសRX300 កំពុងតែរយ៉ែថយក្រោយក៍បានវាក់អើជាន់ហ្រ្វាំងមិនទាន់បណ្តាលឲ្យបុកយ៉ាងពេញទំហ៊ឹងទៅលើរថយន្តRX300ធ្លាក់ចូលត្រាំទឹកប្រឡាយតែម្តង។
ក្រោយពេលកើតហេតុដោយម្ចាស់ទាំងពីរមិនចង់វែងឆ្ងាយ ក្រោយពីសម្របសម្រួលត្រូវគ្នារួចទើបភាគីខាងរថយន្តបង្កម៉ាកន្តFord Rangerព្រមសងសំណងទាំងស្រុងទៅខាងភាគីរងគ្រោះបញ្ចាប់រឿងនៅនឹងកន្លែង៕

មតិយោបល់