ព័ត៌មានជាតិ

ជិះម៉ូតូឌុបគ្នាទៅបុករថយន្តពីក្រោយរបួសធ្ងន់២នាក់

កណ្តាល: ជិះម៉ូតូឌុបគ្នា ទៅបុករថយន្តធុនធំ ពីខាងក្រោយ បណ្តាលឲ្យដួលរងរបួសធ្ងន់២នាក់។
ហេតុការណ៍នេះបានកើតឡើលពីវេលាម៉ោង២២និង៤៥នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៩ ចំណុចផ្លូវលេខ២១ ភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។

រថយន្ត១គ្រឿងមិនស្គាល់អត្តសញ្ញាណរថយន្តនិងអ្នកបើកបរបានបើកក្នុងទិសដៅពីត្បូងមកជើង។
ម៉ូតូម៉ាកMSX ពណ៌ស ពាក់ផ្លាកលេខតាកែវ 1K-7683 បើកបរដោយឈ្មោះម៉ិល មាន ភេទប្រុសអាយុ២៧ឆ្នាំមាន
ទីលំនៅភូមិចុងខ្សាច់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល រួមដំណើរពីក្រោយម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ។

សមត្ថកិច្ចឲ្យដឹថាមានរថយន្ត១គ្រឿងមិនស្គាល់អត្តសញ្ញាណរថយន្តនិងអ្នកបើកបរបានបើកក្នុងទិសដៅពីត្បូង
មកជើង(ជ្រែធំ-ភ្នំពេញ)លុះពេលមកដល់ចំណុចកើតហេតុ ក៏ត្រូម៉ូតូម៉ាកMSX ជិះមកបុករថយន្តពីក្រោយបណ្ដាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើររងរបួសក្បាលធ្ងន់ទាំងពីរនាក់តែម្ដង ត្រូវបានសមត្ថកិច្ចទាក់ទងរថយន្តសង្គ្រោះបន្ទាន់មកដឹយកទៅមន្ទីរពេទ្យ និងបានទាក់ទងក្រុមគ្រួសារមកទទួល ម៉ូតូ ។ ចំណែកភាគីរថយន្ត សមត្ថកិច្ច នឹងធ្វើការស្រាវជ្រាវរកបន្តទៀត ដើម្បីយកមកដោះស្រាយតាមនីតិវិធី៕

មតិយោបល់