នៅឯសន្និសិទក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល កីឡាករបាល់ទាត់ Lionel Messi និង Andreas Iniesta របស់ក្រុម Bacelona រួមទាំង Cristiano Ronaldo របស់ក្រុម Real Madrid ត្រូវបានជាប់ឈ្មោះចុងក្រោយនៃពាន FIFA Ballon d`Or កាលពីថ្ងៃព្រហស្បតិ៍កន្លងម្សិលមិញនេះ ។ កីឡាករជម្រើសជាតិអាហ្សង់ទិន Messi ដែលធ្លាប់ឈ្នះពានរង្វាន់កិត្តិយស និងអតីតជាប់ឈ្មោះជា World Player of the Year រយៈពេល ៣ ឆ្នាំកន្លងមកនេះ គឺជាមនុស្សតែម្នាក់ប៉ុណ្ណោះដែលនិងឈ្នះ ក្រោយពីរូបគេរកបានគ្រាប់ស៊ុតបញ្ចូលទីច្រើនលើសលប់ក្នុងនាមជា កីឡាករអាជីប ។ Messi រកបាន ៥០ គ្រាប់ក្នុងរដូវកាលមុនក្របខណ្ឌ La Liga របស់អេស្ប៉ាញ ច្រើនជាង ៤ គ្រាប់លើកីឡាករ Ronaldo ហើយសរុបទាំងគ្រាប់បាល់ក្នុងក្របខណ្ឌរដូវកាលមុននោះគេ ធ្វើបានរហូតដល់ទៅ ៨២ គ្រាប់ ហើយនៅខ្វះតែ ៣ គ្រាប់ទៀតប៉ុណ្ណោះពោលគឺ ៨៥ គ្រាប់ដែលស្មើនឹងលោក Gred Mueller ធ្វើបានកាលឆ្នាំ ១៩៧២ ។
ចំណែកឯ Iniesta វិញក៏ជាបុរសម្នាក់ក្នុងចំណោមកំពូលកីឡាករ ៣ រូប ដែលបានជួយឲ្យឈ្នះ World Cup និង Euro ជាមួយនិងអេស្ប៉ាញ ។ ប្រសិនបើ Messi ឈ្នះការបោះឆ្នោត នៅក្នុងទីក្រុង Zurich ថ្ងៃទី ៧ ខែមករា មែននោះ គឺមានន័យថា Messi និងក្លាយជាកីឡាករដំបូងបំផុត ដែលឈ្នះ ៤ ដង ពី FIFA Ballon d`Or៕
មតិយោបល់