ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយបុកម៉ូតូឆ្លងផ្លូវស្លាប់ប្រពន្ធប្តីរបួសធ្ងន់

កំពង់ស្ពឺ: រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងបានបុកម៉ូតូមួយគ្រឿងដែលជិះឌុបគ្នាឆ្លងផ្លូវដោយប្តីប្រពន្ធពីរនាក់បណ្តាល
ឲ្យស្លាប់ប្រពន្ធប្តីរងរបួសធ្ងន់។

ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង ២១និង១៩ នាទីយប់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ ៥៩-៦០ ត្រង់ចំណុចភូមិក្បាលថ្នាល់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ ខ្មៅពាក់ផ្លាកលេខ តាកែវ 1A 8102អ្នកបើកឈ្មោះ ផន សុភ័ក្រ ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅ ភូមិថ្មីឃុំ តាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អ្នកជិះពីក្រោយ ឈ្មោះ យូ ជឿន ភេទស្រី អាយុ៣១ ជាប្រពន្ធ ។

រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 3C 5553អ្នកបើកបរមិនស្គាល់ឈ្មោះពេលបុករួច បានចុះរត់គេច ខ្លួនបាត់ ។

សមត្ថកិច្ចឲ្យដឹងថាម៉ូតូបើកបរឆ្លង ផ្លូវពីរត្បូង ទៅជើង ក៏មានរថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយខាងលើបើកបរពីទិសខាងលិចទៅទិសខាងកើត បណ្ដោយឲ្យអ្នកជិះម៉ូតូពីក្រោយជាប្រពន្ធស្លាប់នៅកន្លែងកើតហេតុបុរសជាប្តីរបួសធ្ងន់។ អ្នកបើកបររថយន្ត ពេលបុករួច បានចុះរត់គេច ខ្លួនបាត់ ។ សពស្ត្រីរងគ្រោះត្រូវ បានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ប្តីដែលរងរបួសត្រូវបានរថយន្តសង្រ្គោះពេទ្យ បង្អែកត្រពាំងក្រឡឹងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។ រថយន្ត ខូចខាតកម្រិតស្រាល ម៉ូតូខូចខាតធ្ងន់ វត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់