ព័ត៌មានជាតិ

លួចមានស្ថានទម្ងន់ទោសប៉ូលិសឃាត់ខ្លួនបានម្នាក់ពីរនាក់កំពុងគេចខ្លួន

កណ្តាលៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ដែលជាប់ពាក់ព័ន្ធលួចមានស្ថានទម្ងន់ទោសត្រូវប៉ូលិសឃាត់ខ្លួនបានខណៈពីរនាក់ទៀតកំពុងគេចខ្លួន។

ហេតុការណ៍ប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ២២និង០០នាទី ចំណុចភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ម៉ឺន សារឿន ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (មានរបួសស្នាម កែងដៃឆ្វេង ០១កន្លែង និងបាតដៃទាំងសងខាង)។
ជនសង្ស័យ ០៣នាក់
ទី១.ឈ្មោះ ផល ពិសិដ្ឋ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិបឹងកំពិល ឃុំទួលសូភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បច្ចប្បន្នស្នាក់នៅផ្ទះជួលផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
ទី២.ឈ្មោះ ឃាត វិចិត្រ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិចង្វា ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (គេចខ្លួន)។
ទី៣.ឈ្មោះ វុទ្ធី សំអូន ហៅ ប៊ុម ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្នល់កែង ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ(គេចខ្លួន)។
សម្ភារ បាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៦ ផ្លាកលេខ ភ្នំពេញ 1FU-4085 លេខម៉ាស៊ីននិងលេខតួ ៩៥៥៧៤១៥។វត្ថុតាងចាប់យក៖ គ្មាន

សមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោង២០និង៤០នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ជនរងគ្រោះជិះម៉ូតូម្នាក់ឯងចេញពីបុណ្យនៅឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ត្រឡប់មកផ្ទះវិញ។ ដល់វេលាម៉ោង ២២និង០០នាទី ថ្ងៃដដែល ពេលជនរងគ្រោះជិះម៉ូតូមកដល់ភូមិកំពង់ចំលង ឃុំកំពង់
ចំលង ស្រុកខ្សាច់កណ្តាល ស្រាប់តែជនសង្ស័យទាំង ០៣ នាក់ ជិះម៉ូតូម៉ាក សង់ប៊ិច ពណ៌ខ្មៅ បើកភ្លើងឡាហ្សែ ជិះវ៉ាពីក្រោយជនរងគ្រោះ ពេលជិះទន្ទឹមគ្នា ជនសង្ស័យឈ្មោះ វុទ្ធី សំអូន បានធាក់ម៉ូតូជនរងគ្រោះផ្តួលទៅលើដី ហើយឈ្មោះ ឃាត វិចិត្រ បានចុះពីលើម៉ូតូកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសស្នាម រួចលើកម៉ូតូជិះគេចទៅខេត្តព្រៃវែង។
លុះដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល សហការណ៍ជាមួយកម្លាំងស្នងការរាជធានីភ្នំពេញ បានឃាត់ជនសង្ស័យឈ្មោះ ផល ពិសិដ្ឋ នៅរាជធានីភ្នំពេញ។
ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៩ ការិយាល័យព្រហ្មកម្រិតស្រាលរាជធានីភ្នំពេញ បានប្រគល់ជនសង្ស័យឈ្មោះ ផល ពិសិដ្ឋ ឲ្យអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់