ព័ត៌មានជាតិ

រឿងល្បីនៅក្រុងប៉ោយប៉ែត រថយន្តពាក់ ស្លាកលេខខ.ម មួយគ្រឿងជួលឲ្យជនបរទេសប្រើប្រាស់

បន្ទាយមានជ័យៈ រថយន្តពាក់ស្លាកលេខ កងយោធពលខេមរភូមិន្ទ ជារថយន្តរបស់អង្គភាពយោធា ប្រើប្រាស់សម្រាប់តែកងកម្លាំងបម្រើឲ្យអង្គភាពតែបើអង្គភាពយោធា ឬបុគ្គលណាមួយបានយកឡានប្រភេទនេះជួលឲ្យបរទេសប្រើប្រាស់ជាអំពើល្មើសច្បាប់យោធា។

ជាក់ស្តែងនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនជាតិចិនម្នាក់ ដែលបើកបររថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ ០២-២-៩១៣៩ ក្នុងក្រុងប៉ោយប៉ែត យកមកសួរនាំនិងធ្វើកំណត់ហេតុ។
ប្រភពពី សមត្ថកិច្ចបានឲ្យដឹងថាជនជាតិរូបនេះបានប្រាប់សមត្ថកិច្ចថាខ្លួនបានជួលពីគេ និងមិនដឹងថាបញ្ហានេះជាការប្រើប្រាស់ខុសច្បាប់នោះឡើយ។ ក្រោយមកកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើកំណត់ហេតុស្តាប់ចម្លើយ និងធ្វើកិច្ចសន្យាឈប់ឲ្យជនជាតិបរទេសប្រើប្រាស់រថយន្តស្លាកលេខ ខេមរភូមិន្ទ ខណៈជារបស់អង្គភាពរដ្ឋ៕

មតិយោបល់