ព័ត៌មានជាតិ

ម៉ូតូសណ្ដោងរ៉ឺម៉កបើកបុករថយន្តធំ បណ្ដាលឲ្យស្លាប់ និងមនុស្សរងរបួសធ្ងន់ស្រាលច្រើននាក់

សៀមរាប: កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្ដោងរ៉ឺម៉កបុករថយន្តធំ ស្ថិតក្នុងភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ម៉ូតូសណ្ដោងរ៉ឺម៉កម៉ាក វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ វ៉ាន់ វាសនា ភេទប្រុស អាយុ ៣២ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្ដសៀមរាប។
រថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 3A-0548 អ្នកបើកបរមិនស្គាល់អត្ដសញ្ញាណ។
ដំណើររឿង៖ មុនពេលកើតហេតម៉ូតូរ៉ឺម៉កបង្ក ធ្វើដំណើរពីជើងទៅត្បូង រួចក៏ជ្រុលទៅបុករថយន្តតែម្ដង
ករណីនេះអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កស្លាប់ និងរបួសអ្នករួមដំណើរនៅលើរ៉ឺម៉កចំនួន ៧នាក់រួមមាន៖
១/ ឈ្មោះ ទន់ រិទ្ធ ភេទស្រី អាយុ ២៩ឆ្នាំ នៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្ដសៀមរាប (របួសស្រាល)។
២/ ឈ្មោះ កុក គឺវ ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្ដសៀមរាប (របួសស្រាល)។
៣/ ឈ្មោះ សុខ កាត់ ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្ដសៀមរាប(គ្មានរបួស)។
៤/ ឈ្មោះ មុត ស៊ាក ភេទស្រី អាយុ ៣៨ឆ្នាំ នៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែងខេត្ដសៀមរាប (របួសស្រាល)។
៥/ ឈ្មោះ ឡាយ វី ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្ដសៀមរាប (របួសស្រាល)។
៦/ ឈ្មោះ គុណ គីម ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្ដសៀមរាប (គ្មានរបួស)។
៧/ ឈ្មោះ កុក ហៀប ភេទស្រី អាយុ ៣៧ឆ្នាំ នៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្ដសៀមរាប (របួសធ្ងន់)។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងតាមនីតិវិធី រីឯសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះអ្នករងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់