ព័ត៌មានជាតិ

ករណី..! ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងអង្រឹងក្រោមដើមព្រីង

តាកែវ: នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទីព្រឹក មានសេចក្ដីរាយការពីឈ្មោះ ស្រ៊ី ម៉េងឡៃសែ ហៅធំ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មុខរបរកម្មកររោងចក្រ បានប្រទះឃើញពូបង្កើតរបស់ខ្លួនដេកស្លាប់ក្នុងអង្រឹងក្រោមដើមព្រីងខាងក្រោយផ្ទះចម្ងាយ១០ម៉ែត្រ ខណ:ពេលខ្លួនដើរទៅមើលពូហូបបាយទឹកហើយ ឫ នៅ។

ជនរងគ្រោះឈ្មោះ បែ ឡ ភេទប្រុស អាយុ ៤៩ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ផ្នែកជំនាញកោសល្យវិច័យនៃអធិការដ្ឋាននគរបាលស្រុកសំរោង ចុះដល់ទីតាំងកើតហេតុ បង្កើតគណ:កម្មការពិនិត្យសាកសព ដោយមានការសហការចូលរួមពី លោកមេឃុំ មេភូមិ គ្រូពេទ្យមណ្ឌលសុខភាព និងកម្លាំងប៉ុស្តិ៍រដ្ឋបាល។

ក្រោយត្រួតពិនិត្យរួចរាល់ហើយ ក្រុមគណ:កម្មការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង សពត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖ មានបញ្ហាសុខភាពធ្ងន់ធរ ផឹកស្រាស្រវឹងជោគជាំជាប្រចាំ ៕

មតិយោបល់