ព័ត៌មានជាតិ

សាហា​វណាស់ ប្រើសារធាតុញៀនលើសកម្រិត! បុរសម្នាក់ យកកាំបិតអារ.កក្មេងប្រុស អាយុ ១៣ឆ្នាំ ទម្លាក់សពក្នុងត្រពាំង

តាកែវ: នៅវេលាម៉ោង៣ និង១៥នាទីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ មានករណីឃាតកម្ម នៅចំណុចត្រពាងទឹក ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ។

ជនសង្ស័យឈ្មោះ ហ៊ុន តុលា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានធ្វើសកម្មភាពយកកាំបិតក្រង៉ុកអារ.ក ជនរងគ្រោះឈ្មោះ ទ្រី កក្កដា ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា បណ្ដាលឲ្យស្លាប់ រួចយកសពទៅទម្លាក់ នៅក្នុងត្រពាំងទឹក ។

មូលហេតុ៖ ប្រើប្រាស់សារធាតុញៀនលើកម្រិត (ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកាំបិតក្រង៉ុកចំនួន ០១ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់