ព័ត៌មានជាតិ

សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន ចំពោះភ្លើងធូបមូស អគ្គិភ័យបានឆាប់ឆេះផ្ទះពលរដ្ឋ នៅខេត្តកំពង់ចាម

កំពង់ចាម: នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ វេលាម៉ោង ១១និង៤០នាទីព្រឹក សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីអគ្គិភ័យកើតឡើង នៅចំណុចផ្ទះឈ្មោះ សឿ វណ្ណា ភេទប្រុស អាយុ ៥៥ឆ្នាំ មានប្រពន្ធឈ្មោះ សុខ ឃន អាយុ ៥៦ឆ្នាំ នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម។

ក្រោយពីទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ទោ ប៉ែន ទៀងចម្រើន អធិការនគរបាលស្រុកចម្ការលើ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ០១គ្រឿង ចុះទៅកន្លែងកើតហេតុ ធ្វើអន្ដរាគមន៍ពន្លត់អគ្គិភ័យទាន់ពេលវេលា ។

ការខូចខាតមាន៖ សម្លៀកបំពាក់ មុង ភួយ និងសម្ភារប្រើប្រាស់មួយចំនួន អគ្គិភ័យរលត់១០០% នៅវេលាម៉ោង ១២និង០០នាទីត្រង់ ។
មូលហេតុ៖ បណ្ដាលមកពីម្ចាស់ផ្ទះដុតធូបមូសចោល បណ្ដាលឲ្យឆេះខោអាវដែលនៅជិតនោះ៕

មតិយោបល់